ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនៅតាមផ្លូវត្រូវបានជួយសង្គ្រោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីដែលស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនាំមកពេទ្យបានប្រសូត្រកូននៅតាមផ្លូវបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ជុំវិញករណីខាងលើនេះ លោកអនុសេនីយ៍ឯក ឈុំ សុធា មេប៉ុស្តិនគរបាលឃុំទ្រា ស្រុកស្ទោង បានឲ្យអ្នកយកព័ត៌មាន ដឹងនៅរសៀលថ្ងៃទី២៥ ខែមករា ថា នៅយប់ថ្ងៃកើតហេតុខាងលើខណៈ កម្លាំងប៉ុស្តិរបស់លោក និងកម្លាំប្រជាការពាកំពុងតែចុះល្បាតដើម្បីការពា៎សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនោះ ក៏ប្រទះឃើញស្ត្រីម្នាក់ត្រូវជាម្តាយមីងជិះម៉ូតូឌុបក្មួយស្រីឈ្មោះ ព្រុំ ឡូត អាយុ២៨ឆ្នាំ មានប្តីឈ្មោះ ឃី ឃាន់ អាយុ៣៣ឆ្នាំ មិនបាននៅផ្ទះនោះទេ រវល់ចេញទៅរកស៊ីបាត់ នៅពេលដែលនាងឈឺពោះគ្រប់ខែ ម្តាយមីង ក៏ឌុបម៉ូតូនាងចេញពីផ្ទះនៅក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថា មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្ទោង លុះធ្វើដំណើរមកដល់ត្រង់ចំណុចជិតសាលាឃុំទ្រា ស្ថិតនៅក្នុងភូមិកោះ ស្ត្រីរូបនោះគាត់ក៏ឈឺពោះខ្លាំង ទ្រាំលែងបាន ស្របពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលទ្រា និងប្រជាការពារ កំពុងល្បាតចល័ត ក៏ប្រទះឃើញស្ត្រីរងគ្រោះឈឺពោះយ៉ាងខ្លាំង ម្តាយមីងក៏ឈប់ម៉ូតូដាក់នាងឲ្យអង្គុយនៅអែបថ្នល់បានបន្តិច នាងក៏បែកទឹកភ្លោះប្រសូត្របានកូនស្រីមួយ តែសុករបស់នាងនៅមិនទាន់ធ្លាក់មកអស់ លោករៀបនិងរាយការណ៍ទៅកាន់មណ្ឌុលសុខភាពទ្រាហើយ តែមិនទាន់បានរាយការណ៍ផង គាប់ជួនពេលនោះក៏មានបុគ្គលិកនៅមណ្ឌុលសុខភាពជាស្ត្រីពីរនាក់បានមកជួបហេតុការណ៍ផងដែរនោះ ក៏នាំគ្នាជួយសង្គ្រោះបានទាន់ពេលវេលា ហើយក៏ដឹកនាងទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោងប្រកបដោយសុវត្ថិភាព ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖