ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល និងម៉ូតូ៣គ្រឿង រងការខូចខាតដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ប្រជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ស្របទិសគ្នាបុកពេញទំហឹងលាន់ដូចរន្ទះបាញ់កាលពីវេលាម៉ោង៨យប់នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានប្រាប់អ្នកកាសែតនគរវត្តថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA.C125 ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I.2111បើកបរដោយឈ្មោះ វ៉ា មករា អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបុស្សគគីរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក និងអ្នករួមដំណើរឈ្មោះ សូ សាម៉ុល អាយុ២១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្មី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក និងឈ្មោះ មាឃ ចាន់គង់ អាយុ18ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ដោយធ្វើដំណើរពីទិសខាងត្បូងមកជើង ស្រាប់តែទៅបុកនឹងម៉ុតូម៉ាក HONDA. C125 ស៊េរី2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA.4581 បើកបរដោយឈ្មោះ មាស សាប៊ឿន អាយុ 20ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្មី ឃុំអណ្តូងពោធិ៍ស្រុមរមាសហែកពេញទំហឺងខណះនោះបន្តទៅបុកនិងម៉ូតូម៉ាក HONDA. C125 ស៊េរី2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV.2443 បើកបរឈ្មោះ អឹុម ចាន់ដូច អាយុ24ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុស្សសង្ឃ័ ឃុំដូងស្រុករមាសហែកនិងអ្នករួមដំណើរម្នាក់ ឈ្មោះ នឿន អាយុ21ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា ដែលបើកស្របទិសគ្នាពីមុខបណ្ដាលឲ្យដួលរណូលរណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងយកភាគីទាងសងខាងមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងចំណែកអ្នករបួសធ្ងន់ឈ្មោះ វ៉ា មករា ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវៀតណាម ។
ក្រោយមកសមត្ថកិច្ចបានវាស់វែង និងអូសវត្ថុតាងម៉ូតូទាំង៣គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយពេលក្រោយតាមច្បាប់។
សមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែអ្នកជិះម៉ូតូប្រជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន