ព័ត៌មានទាន់ហេតុការណ៍៖

បុរសយកកូនដើរសុំទានម្នាក់រត់គេចខ្លួនបន្ទាប់ពីកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតដេញចាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់តែងតែយកកូនប្រុសដើរសុំទានតាមទីសាធារណៈ ក្នុងក្រុងប៉ោយប៉ែតរត់គេចខ្លួន បន្ទាប់ពីកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតដេញឃាត់កាលពីវេលាម់ៅង៨និង៣៥នាទីព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិអូរជ្រៅសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា បុរសដែលយកកូនទៅដើរសុំទាននោះឈ្មោះចាន់ ធី អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ តាប់ ហេង អាយុ២៨ឆ្នាំ មានកូនប្រុសក្នុងបន្ទុក៤នាក់ ទាំងក្នុងផ្ទៃ។

កូនប្រុសបងឈ្មោះធី តឿ អាយុ៧ឆ្នាំ, កូនប្រុសទី២ឈ្មោះធី ចិន អាយុ៣ឆ្នាំ, កូនប្រុសទី៣ អាយុ២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។

លោកអោក សំណុក នាយរងការិយា័លប្រឆាំការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ដោយអនុវត្តទៅតាមគោលការណ៍ និងបទបញ្ជាពីលោកឧត្តសេនីយ៍អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ គឺឲ្យនាំខ្លួនប្រពន្ធគាត់ទៅសាកសួរ បន្ទាប់ពីប្ដីរបស់គាត់រត់គេចខ្លួន អំពីព័ត៌មានតាមបណ្ដាញព័ត៌មានចុះផ្សាយអំពីបុរសខាងលើនាំកូនគាត់ដើរធ្វើអាជីវកម្មសុំទាន ស្រែកច្រៀង ស្រែកជេរគេតាមផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ក្រុង ក៏ដូចជាបាត់បង់នៅសោភ័ណភាពមុខមាត់ច្រកទ្វារដែលមានភ្ញៀវជាតិ និងអន្តជាតិធ្វើដំណើរឆ្លងកាត់ ហើយគោលបំណងរបស់លោកស្វែងរកការស៊ើបអង្កេត តើបុរសខាងលើនោះ ជាកូនរបស់គាត់បង្កើត ឬជាកូនអ្នកដទៃដែលនាំយកមកសុំទាន។

ម្យ៉ាងពិនិត្យមើលផ្នែកច្បាប់តើច្បាប់អាចដាក់បន្ទុកបាន នងកសាងសំណុំរឿងបញ្ជូនទៅតុលាកា បើទោះជាកូនបង្កើតក៏ដោយ។ ចំណែកកូនបុរសខាងលើលោកសហការជាមួយសង្គមកិច្ចខេត្តដើម្បីវាយតម្លៃទៅតាមស្ថានភាពតើត្រូវយកឬក៏ត្រូវធ្វើកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលវិញ។

លោកបញ្ជាក់ថា បុរសខាងលើនេះខាងនគរបាលក្រុងលោកបានណែនាំជាច្រើនដងមកហើយ តែមិនអនុវត្តតាមនោះទេ ទើបថ្ងៃនេះ លោកបានសហការចុះអនុវត្តផ្ទាល់តែម្ដង តែចៃដន្យបុរសរួបនោះបានរត់គេចខ្លួនបន្សល់ទុកតែកូន និងប្រពន្ធ ដូច្នេះហើយនាំប្រពន្ធយកទៅអប់រំជំនួសប្ដីដើម្បីឲ្យប្រពន្ធយកការណែនាំរបស់កម្លាំងសមត្ថកិច្ចមកប្រាប់ប្ដីឲ្យបញ្ឈប់ធ្វើសកម្មភាពតទៅទៀត ៕ វណ្ណា


ចែករំលែក៖