ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរង នគរបាល ស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅពេលព្រលប់ ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ១០នាទី ក្នុងភូមិវាលមាស ឃុំវារេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពេី ប៉ុនប៉ង រំលោភសេពសន្ថវៈ មួយកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ។
សមត្ថកិច្ចបន្តថា ករណីខាងលើនេះបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ហួន ធឿន ភេទប្រុស អាយុ ២៣ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានលបចូលទៅក្នុងបន្ទប់ផ្ទះបាយ នារីកម្មកររោងចក្រម្នាក់អាយុ ២០ឆ្នាំ ហើយបានចាប់ឱបថើប ព្យាយាម ចាប់នាងរំលាភសេពសន្ថវៈ ប៉ុន្តែនាងបាន រើបម្រាស់រួច ហើយស្រែកឲ្យគេជួយ។
បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ