ប៉ោយប៉ែត៖ ប្រាសាទកំពូលបី នឹងត្រូវយកចេញពីទីតាំងចាស់ ដែលនៅចំណុចជិតគល់ស្ពានច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលឈមនឹងផ្សាររោងក្លឿប្រទេសថៃ នឹងមកទីតាំងថ្មី ត្រង់ចំណុចរង្វង់មូលច្រកទ្វារព្រមដែនអន្តរជាតិមានចំងាយប្រមាណជាង១០០ម៉ែត្រពីទីតាំងចាស់់។ នេះតាមការមានប្រសាសន៍លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតកាលពីរសៀល ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីបើកសម្ពោធបុកគ្រិះផ្ទះល្វែងល្អប្រណីត សុខារ៉េស៊ីដិន ក្រោមអធិបតីឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាប្រដាល់គុនខ្មែរ និងមន្ត្រីក្រោមឱវាទជាច្រើននាក់ ឋិតក្នុងភូមិគឺឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ លោកមានប្រសាសន៍ថា ផ្ទះល្វែងសុខារ៉េស៊ីដិន គឺជាផ្ទះល្វែងមួយ ដែលមានភាពរហ័សរហួន ក្នុងកាអភិវឌ្ឍដើម្បីឲ្យក្រុងប៉ោយប៉ែតរីកចម្រើនបន្ថែមក្រៅពីបណ្ដាក្រុមហ៊ុនដទៃទៀត។ ទាំងអស់នេះ ដោយសារតែមានកាយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងក្នុងការកសន្តិភាពជូនពលរដ្ឋ ហើយបើប្រទេសគ្មានសុខសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ។
ប្រទេសយើងបច្ចប្បនកំពុងតែអភិវឌ្ឍ និងមានបណ្ដាក្រុមហ៊ុនជាច្រើនកំពុងតែបណ្ដាក់ទុនជាពិសេសក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនចិន ក្រុមហ៊ុនថៃរួមវិស័យជាច្រើន ដែលគេមកបណ្ដាកទុករកស៊ីក្នុងប្រទេសកម្ពុជា ក៏ដូចជាក្រុងប៉ោយប៉ែតជាដើម។
លោកបញ្ជាក់បន្ថែមថា ក្នុងនោះលោកបានស្នើទៅក្រសួងសាធារណការរួចហើយ ពាក់ពន្ធដាក់ទ្រូងផ្លូវ ដាក់ភ្លើងស្តុប ដាក់ភ្លើងបំភ្លឺផ្លូវ ដាក់កាំមេរាសុវត្តិភាពដើម្បីកាត់បន្ថយ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ហើយ ក៏បានឯកភាព និងរៀបចំ ស៊្រីឌី នៅតាមផ្លូវជាតិលេខ៥ពីរង្វង់មូលផងដែរ។
លោកនឹងខិតខំបន្ថែមទៀត ដែលនៅសេសសល់ដូចជាបញ្ហាអនាម័យ បរិស្ថាន ហើយលោក ក៏បានដាក់ចេញទៅឲ្យក្រុមហ៊ុនអនាម័យធ្វើយ៉ាងណាឲ្យស្អាតប៉ុន្តែក្រុមហ៊ុនមួយនេះហាក់បីដូចមិនដំណើរការទៅមុខតែលោកបានទាក់ទងក្រុមហ៊ុនមួយទៀត ដែលក្រុមហ៊ុននៅប្រទេសថៃហើយ ក៏ក្រុមហ៊ុនមួយនេះ ចុះមកសិក្សាទីតាំង រួមទាំងទីលានចាក់សំរាម ហើយយើងបានធ្វើសិក្ខាសាលារួមគ្នាជា ក្រុមហ៊ុនមួយនេះគេបានយកអនាម័យជាសំរាមនេះបំលែង ជាអគ្គិសនីក្រុមនេះមួយនេះ ក៏មានរថយន្តច្រើនដើម្បីដឹកជញ្ជូនសំរាម ធ្វើយ៉ាងណាដើម្បីឲ្យបានលឿន និងល្អ តែនៅក្នុងសប្ដាហ៍ ក្រោយលោក នឹងជំរុញឲ្យកាន់តែលឿន និងប្រសិទ្ធភាពល្អជូនពលរដ្ឋ បើសិនតែសំរាមនេះ ធ្វើមិនបានអ្វី ដែលកំណត់នោះទេ លោកនឹងចុះចេញពីតំណែងអភិបាលក្រុងហើយលោកនឹងដេញក្រុមហ៊ុនចាស់ចោល លោកដាក់ក្រុមហ៊ុនថ្មីជំនួសវិញ ។
លោកបញ្ជាក់បន្ថែម ថ្មីៗនេះ ដោយសារតែប្រទេសយើងជាប់ និងប្រទេសថៃរាជរដ្ឋាភិបាលបានរៀបចំធ្វើប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិថ្មី ដែលមានរចនាបទខ្មែរល្អប្រណីត ។
ចំពោះប្រសាទកំពូលបី ដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក៏ដូចជាភ្ញៀវជាតិអន្តរជាតិ តែងតែគោរព លោកត្រូវជួលវិស្វករចំនួន៣ តែវិស្វករចំនួន២មិនហ៊ានយកប្រសាទឡើយ។
ដោយបារមីរបស់ប្រសាទមកគំរាមកំហែងមិនឲ្យយកចេញពីទីតាំងចាស់ផ្លាស់ទីតាំងថ្មី ទោះយ៉ាងណាមានវិស្វករមួយទៀត បានឡើងទៅលើ និងឃួងដែកពិនិត្យគុណភាព តែវិស្វករ ក៏ត្រូវបារមីប្រាសាទគំរាមមិនឲ្យយកដែរ ដោយសារតែមានភាពអង្វររបស់ជំនាញ ក៏បារមីព្រមឲ្យយកពីទីតាំងចាស់មកពីតាំងថ្មីខាងលើ ក្នុងនោះប្រាសាទកំពូលបីត្រូវកាត់ស្ទួចនៅពេលខាងមុខយកមកដាកទីតាំងរង្វង់មូល ទុកគោរពជាទីស្កការៈ និងត្រូវចំណាយអស់ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារដើម្បីរៀបចំកែលំអរ ចរនារបៀបប្រាសាទបន្ទាយស្រីបន្ថែមហើយ និងដាំដើមត្នោតធ្វើឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរចូលមកកម្ពុជានៅច្រកទ្វារព្រំដែនមានប្រាសាទអង្គរវត្ត៕ វណ្ណា