ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកាំជ្រួចកក្រើកមេឃបណ្តាលឲ្យរបួសស្រាល៣នាក់ខូចខាតផ្ទះ៣ខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ មានករណីផ្ទុះ កាំជ្រួចបានកើតឡើងនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច បានកក្រើកផ្ទះរបស់ប្រជាពលរដ្ឋដែលមានទីតាំងនៅក្បែរៗនោះបង្កឲ្យភ្ញាក់ផ្អើលឆោ ឡោរត់ជាន់គ្នា។

តាមប្រភពនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកយើងឃើញមាន ក្រុមបច្ចេកទេសផលិតកាំជ្រួចដែលមានទី តាំងនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រាប់ តែដល់វេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០១៨ ក៏បានឮសំឡេង ផ្ទុះកាំជ្រួចឡើងកក្រើកមេឃដូចរន្ទះធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលភ័យខ្លាចរត់ចែក ជើងគ្នា។

ករណីនេះបានបណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល និងខូចខាតផ្ទះចំនួន ៣ខ្នង មន្ត្រីនគរបាលបុស្តិ៍ត្រែងត្រយឹង បានឲ្យដឹងថា ករណីផ្ទុះកាំជ្រួចខាងលើ​ មានជនរងគ្រោះ និងមានការខូចខាតផ្ទះ សម្បែង។ ជនរងគ្រោះទី១-ឈ្មោះ គឹម ថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ខូចខាតផ្ទះធ្លាក់ ក្បឿង, ទី២-ឈ្មោះហម សារិទ្ធ ភេទប្រុស អាយុ៥៥ឆ្នាំ ខូចខាតផ្ទះធ្លាក់ពិតាន៦ផ្ទាំង ហើយធ្លាក់ត្រូវចំម្ចាស់ផ្ទះ២នាក់រងរបួស ស្រាល និងទី៣-ឈ្មោះមឿន ចំរើន ភេទ ប្រុស អាយុ៦១ឆ្នាំ ជាអនុប្រធានមណ្ឌល កុមារកំ ព្រាភូមិ១ ឃុំត្រែងត្រយឹង ខូចខាត ក្បឿង៣អគារ ទ្វារកញ្ចក់ និងបង្អួចកញ្ចក់ ចំនួន២៦ផ្ទាំង ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖