ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងទទួលបានរថពាសដែកជិត១ពាន់គ្រឿងពីប្រទេសចិននាពេលឆាប់ៗ

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសចិនផ្តល់រថពាសដែក និងគ្រឿងចក្រជាច្រើនទៀតដល់កងពល តូចលេខ៧០ ខណៈជំនួយទាំងនោះនឹងមកដល់កម្ពុជានៅអំឡុងខែមីនា ឆ្នាំ២០១៨ ខាងមុខនេះស្របពេលភាគីទាំងពីរធ្វើសមយុទ្ធរួមគ្នាផងដែរនោះ។

យោងតាមមន្រ្តីយោធាកងពលតូច លេខ៧០បានឲ្យដឹងថា ក្រសួងការពារជាតិ ចិនបានសម្រេចផ្តល់រថពាសដែកដល់ ក្រសួងការពារជាតិកម្ពុជារាប់សិបគ្រឿង និងគ្រឿងចក្រជាច្រើនដែលជំនួយឥត សំណងទាំងនេះបញ្ជាក់នូវទំនាក់ទំនងដ៏ ល្អរវាងកងទ័ពប្រទេសទាំង២ឲ្យកាន់តែ ខ្លាំងក្លាបន្ថែមទៀត។

ប្រភពដដែលបានបញ្ជាក់ទៀតថា “ជំនួយឥតសំណង ដែលមានរថពាសដែក រាប់សិបគ្រឿង, គ្រឿងចក្រកម្ទេចគ្រាប់មីន និងគ្រឿងចក្រជាច្រើនទៀតនោះនឹងមក​ដល់ប្រទេសកម្ពុជា នាអំឡុងខែមីនា ឆ្នាំ ២០១៨ខាងមុខនេះស្របពេលប្រទេសទាំង ពីរនឹងធ្វើសមយុទ្ធដែលមានឈ្មោះថា “នាគ មាស” រួមគ្នាជាទ្រង់ទ្រាយធំលើកទីពីរនៅ អំឡុងខែមីនាខាងមុខនេះ” ។

កាលពីកន្លងទៅថ្មីៗនេះឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច លេខ៧០ បានលើកឡើងថា ចិនបានផ្តល់ សម្ភារយោធាជាច្រើនដល់កងពលតូច លេខ៧០ ហើយសម្ភារទាំងនោះនឹងធ្វើឲ្យ ខឿនការពារជាតិកម្ពុជាកាន់តែមានប្រសិទ្ធ ភាព និងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានឹង ចិនកាន់តែជិតស្និទ្ធខ្លាំងក្លាបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បាន លើកឡើងថា ” បច្ចុប្បន្ននេះមិត្តភាពកម្ពុជា- ចិនបានឈានដល់កម្រិតកំពូលតាមរយៈ ប្រជាជនខ្មែរសិក្សាភាសាចិន។ ចំណែក ប្រជាជនចិនសិក្សាភាសាខ្មែរ ហើយមិនតែ ប៉ុណ្ណោះកម្ពុជា-ចិននឹងរួមគ្នាឲ្យកាន់តែខ្លាំង ក្លាបន្ថែមទៀតដើម្បីទប់ស្កាត់រាល់ព្យុះនានា ដែលបោកបក់ដល់ប្រទេសទាំងពីរ”។

យោធាកម្ពុជា និងចិននឹងធ្វើសមយុទ្ធ រួមគ្នាដោយទ្រង់ទ្រាយធំក្នុងអំឡុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះហើយសមយុទ្ធនោះ ភាគច្រើនផ្តោតទៅលើការប្រឆាំងភេរវកម្ម និងសង្គ្រោះបន្ទាន់ជាដើម។ រីឯសមយុទ្ធ នេះភាគីកម្ពុជាមានកងទ័ពចូលរួមប្រមាណ ជាង២០០នាក់ និងចិនមានប្រមាណជិត ២០០នាក់។

សមយុទ្ធរវាងកងទ័ពទាំងពីរ(កម្ពុជា- ចិន)នេះនឹងប្រព្រឹត្តទៅលើវិញ្ញាសារជា ច្រើនដូចជា ការរាវមីន និងកម្ទេចយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ, ការដោះគ្រាប់បែកសារធាតុ គីមីពុល, ការបន្សាបជាតិគីមីពុល, ការ ប្រយុទ្ធកងអនុសេនាធំរថក្រោះសហការ ជាមួយវរសេនាតូចថ្មើរជើង ការរំដោះចំណាប់ ខ្មាំង និងការងារមនុស្សធម៌ហើយនឹងបាញ់ គ្រាប់ពិតជាដើម។

សម្តេចពិជ័យសេនាទៀ បាញ់ ឧប នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារ ជាតិបានថ្លែងប្រាប់អ្នកយកព័ត៌មានកាល ពីកន្លងទៅថា សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិននេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ហើយធ្វើនេះក៏ដើម្បីអបអរសាទរខួបលើក​ ទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេស ទាំង២ផងដែរ។ យ៉ាងណាក៏ដោយសម្តេច ពិជ័យសេនាបានបញ្ជាក់ទៀតថា សមយុទ្ធ ក៏នឹងផ្តល់បទពិសោធន៍ និងជំនាញដល់ កងទ័ពកម្ពុជាកាន់តែខ្លាំងក្លាបន្ថែមទៀត ផងដែរ ជាពិសេសក្នុងការទប់ស្កាត់អំពើ ភេរវកម្ម និងការជួយសង្គ្រោះមនុស្សធម៌ជា ដើម៕ ហេង នរិន្ទ្រ

 


ចែករំលែក៖