ខេត្តកោះកុង៖ នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ វេលាម៉ោង ១២និង២០ នាទីមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅលើទូក ពេលកំពុងតែលេីកលបដាក់ក្តាមនៅក្នុងព្រែក មួយកន្លែង នៅចំណុចព្រែក ពយពេច ស្ថិតក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។
សមត្ថកិច្ចខេត្តកោះកុងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សិង្ហ ហឿន ភេទប្រុសអាយុ ៤៩ឆ្នាំ មុខរបរ នេសាទ និងជាអនុប្រធានប្រជាការពារ មានទីលំនៅភូមិ_ឃុំកើតហេតុខាងលើ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ នៅលើទូក ខណៈពេលបើកទូក ទៅលើកលបក្តាម ជាមួយកូនចំនួនពីរនាក់ ពេលមេឃកំពុងភ្លៀង។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បី រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ក្រោយពីកម្លាំងជំនាញធ្វើកោសល្យវិច័យរួច៕ ឆ្លាម សមុទ្រ