ព័ត៌មានទាន់ហេតុការណ៍៖

នារី​ម្នាក់ ​ជិះ​ម៉ូតូឌុប​មក​បម្រុង​លោតទឹក​ស្ពាន​ច្បារអំពៅ សម្លាប់ខ្លួន ព្រោះគ្មានអ្នកយល់ចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែក្រុមគ្រួសារគ្មានអ្នកយល់ចិត្ត បានធ្វើឲ្យនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូឌុបមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយធ្វើអន្តរាគមន៍ចាប់ទាន់ពេលវេលា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពាន​ច្បារអំពៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ វ័យ២០ជាងឆ្នាំ គិតតែពីយំដោយមិនព្រមនិយាយប្រាប់ឈ្មោះគេនោះទេ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារី​ស្រស់ស្អាត​ម្នាក់ ​ជិះ​ម៉ូតូឌុប​មកឈប់លើស្ពាន ហើយ​បម្រុង​លោតទឹក​ស្ពាន​ច្បារអំពៅសម្លាប់ខ្លួន តែ​ត្រូវប្រជាពលរដ្ឋឃើញក៏ជួយសង្គ្រោះ​ទាន់ពេលវេលា និង​និយាយ​សម្របសម្រួល​ជាមួយ​នាង​កុំ​ឲ្យ​គិត​ខ្លី ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ក៏បានសាកសួរនារីរងគ្រោះតែនាងមិនព្រមនិយាយអ្វីនោះទេ គិតតែពីយំ បង្កការភ្ញាក់ផ្អើលរហូតទល់តែនាងប្រាប់គេឯងថា ។ មូលហេតុ​ដែល​នាំ​ឲ្យ​នាង​មក​លោតទឹក​សម្លាប់ខ្លួន គឺ​មកពី​ក្រុមគ្រួសារ​អត់​យល់ចិត្ត​នាង ទើបខឹងចិត្តពេក ក៏ជិះម៉ូតូឌុប​មក​លោត​ទឹកសម្លាប់ខ្លួន​បែបនេះតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានទំនាក់ទំនងជាមួយក្រុមគ្រួសារឲ្យមកទទួលយកនារី​រងគ្រោះឲ្យ​ត្រឡប់​ទៅផ្ទះ​របស់​បងប្អូន​​វិញ និងបានណែនាំកុំឲ្យធ្វើដូចនេះទៀត ៕ ស រស្មី


ចែករំលែក៖