ខេត្តតាកែវ៖ បុរសម្នាក់ដែលជាមនុស្សស្រវឹងខួប នឹងមានជំងឺប្រចាំកាយផងនោះ ត្រូវបានគេប្រទះឃើញសាកសពនៅក្នុងទឹកប្រឡាយស្លាប់ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ចន្លោះម៉ោង៦និង៤០ទៅម៉ោង៧និង៣០នៅចំណុចប្រឡាយទឹកក្នុងភូមិគោឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
នគរបាលស្រុកទ្រាំង បានឲ្យដឹងថា សពខាងលើមានឈ្មោះ ជូ ទូច ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
បើតាមសាក្សីបានឲ្យដឹងថា ជនរងគ្រោះខាងលើជាមនុស្សស្រវឹងខួបដើរមិនចូលផ្ទះ មានជម្ងឺប្រចាំកាយ នឹងឆ្កួតជ្រូកប្រកាច់ញឹកញាប់ផងនោះ ហើយនៅមុនពេលកើតហេតុគេប្រទះឃើញបុរសខាងលើអង្គុយនៅមាត់ប្រឡាយទឹកចំណុចខាងលើ លុះមួយសន្ទុះក្រោយមកស្រាប់តែប្រទះឃើញធ្លាក់ចូលប្រឡាយទឹកលង់ទឹកស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវធ្វើកោសល្យវិច្ច័យសាកសព ជំនាញសន្និដ្ឋានថា ជនរងគ្រោះអាចប្រកាច់ធ្លាក់ទឹកលង់ស្លាប់។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររបៀចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា