ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកអង្គរជ័យ បិទភ្នែកដេកលក់ មើលមិនឃើញវង់ល្បែងស៊ីសង

ចែករំលែក៖

ខេត្តកំពតៈ ទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោង យូគី កំពុងបើកលេងយ៉ាងរលូន និងអនាធិបតេយ្យ១កន្លែង មិនសមត្ថកិច្ចចុះបង្ក្រាប ចូលតាមក្លោងទ្វារវត្តអង្គចេកប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាកុក ឃុំតានីស្រុកអង្គរជ័យ ខេត្តកំពត។

ប្រជាពលរដ្ឋកំពុងដាក់ការងឿងចម្ងល់ថា ហេតុដូចម្តេចទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ សមត្ថកិច្ចមិនបង្រ្កាប ឬមួយត្រូវដងត្រូវផ្លែនឹងគ្នាទេដឹង ? ។

ថ្មីៗនេះ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ពីសន្តិសុខ និងសុវត្ថិភាពរបស់ពួកគាត់យ៉ាងខ្លាំង ព្រោះភ័យខ្លាចកើតមាននូវអំពើរចោរឆក់ លួច ប្លន់ ក្នុងមូលដ្ឋានរបស់ពួកគាត់សេក្តីសុខ និងការរស់នៅ និងអំពើហិង្សាក្នុងគ្រួសារ។

នៅទីតាំងវង់ល្បែងសុីសងខាងលើនេះ មានអ្នកដាក់កុងត្រូលពាក់កណ្តាលផ្លូវ ចាំលក់សំបុត្រយកលុយពីអ្នកញៀនល្បែងដែលចូលទៅលេង ហើយមេល្បែងសុីសងខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះ ភា ណាង ជើងខ្លាំងប្រចាំស្រុកអង្គរជ័យ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្នើសុំឲ្យបណ្តាញព័ត៌មាន ក្នុងស្រុកជួយផ្សព្វផ្សាយ តាមប្រពន្ធ័ព័ត៌មានផ្សេងៗ ក្នុងសង្គមដើម្បីឲ្យដំណឹងនេះ លេចឮទៅដល់លោក តាយ ជាវ អភិបាល នៃគណៈ អភិបាលខេត្តកំពត ដើម្បីមានវិធាការចុះបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕

អត្ថបទ ​និងរូបភាព៖ គេហទំព័រក្នុងស្រុក

 


ចែករំលែក៖