ព័ត៌មានទាន់ហេតុការណ៍៖

Aubameyang ពាក់អាវ Thierry Henry ក្រោយផ្លាស់ទៅកាន់កាំភ្លើងធំArsenal

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិហ្គាបង់ Pierre-Emerick Aubameyang បានផ្លាស់ពីក្រុមអាល្លឺម៉ង់ Borussia Dortmund ទៅកាន់ក្រុមកាំភ្លើងធំ Arsenalរបស់អង់គ្លេសជាផ្លូវការ ហើយក្នុងតម្លៃខ្លួន៥៦លានផោន ។

តម្លៃខ្លួននៃការផ្ទេរនេះជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្រ្តរបស់ ក្លិបArsenal។ អ្វីដែលគួរឲ្យចាប់អារម្មណ៏ជាងគេនោះគឺ Aubameyangនឹងពាក់អាវលេខ១៤ ដែលជាលេខរបស់អតីតខ្សែប្រយុទ្ធបារាំង Thierry Henry ។

កីឡាករវ័យ២៨ឆ្នាំ Aubameyang បានថ្លែងនៅក្នុងគេហទំព័ររបស់ក្រុមArsenal ថា “ខ្ញុំរីករាយណាស់ដែលបានមកកាន់ទីនេះលេងឲ្យក្រុមដ៏អស្ចារ្យមួយ។ ក្លិបនេះមានប្រវត្តិល្អ ដោយមានកីឡាករឆ្នើមៗដូចជា Thierry Henryជាដើម។ ខ្ញុំជាកីឡាករមានល្បឿនលឿន និងអាចរកគ្រាប់បាល់បានហើយសង្ឃឹមថានឹងអាចទទួលបានជោគជ័យដូចជាពួកគាត” ៕ ដេវីត


ចែករំលែក៖