ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូ សហករណ៍ជាតិម៉ាឡេស៊ី(ANGKASA) ដឹកនាំដោយ លោក Dato’ Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី និងជាប្រធានសហករណ៍អាស៊ានក្នុងគោលបំណង ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ ពាណិជ្ជកម្ម វិនិយោគ ទីផ្សាការងារពលករកម្ពុជា និងការងារ សហគមន៍ឥស្លាមកម្ពុជា។
ទន្ទឹមនឹងនេះ លោកអូស្មាន ហាស្សា ន់ ក៏បានស្នើឲ្យដៃគូរ ម៉ាឡេស៊ីបន្ដផ្ដល់កិច្ចសហការល្អ ដល់ពលករកម្ពុជា ដែលកំពុងធ្វើការងារនៅម៉ាស៊ីផងដែរ ។ ជំនួបនេះ បានប្រព្រឹត្ដ ទៅកាលពីរសៀលថ្ងៃព្រហស្បតិ៏១រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមានការសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ម៉ាឡេស៊ី ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល មាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់សាសនា នៅកម្ពុជាគ្មានទំនាស់ និង រើសអើងនឹងគ្នា ជាពិសេសក្រោមឆត្រ័គណបក្សប្រជាជនកម្ពុជា ក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិ កន្លងមក បានតែងតាំងមុខតំណែងជូន ដល់ថ្នាក់ដឹកនាំឥស្លាមដែលមានចំនួន៧០០ពាន់នាក់ ស្មើនឹង៤ភាគរយ នៃចំនួនប្រជាជន១៥លាន នាក់ មានតំណែងជារដ្ឋមន្រ្តី ២ រូប (លោក អូស្មាន ហាស្សាន់ និងលោកហ្សាការីយ៉ា អាដាម ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសមាជិកព្រឹទ្ធស ភា ជាសមាជិករដ្ឋសភា ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីនានា នៅតាមបណ្តាក្រសួងស្ថាប័ន ខេត្តក្រុង ស្រុកខ័ណ្ឌនានាទូទាំងប្រទេស) ដែលជាការបង្ហាញពីការជឿ ទុកចិត្តដល់សហគមន៍ឥស្លាម ក្នុងការចូលរួមអភិវឌ្ឍន៍ សហគមន៍ និងប្រទេសជាតិពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសបង្កើតឲ្យមានស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដែលមាន លោក សុះ កំរី ជា ចាងហ្វាង ធ្វើឲ្យប្រមុខថ្នាក់ដឹកនាំ នាបណ្តាប្រទេសឥស្លាមនៅទូទាំងពិភពលោក ជាពិសេសរាជរដ្ឋាភិបាល និង ប្រជាជនម៉ាឡេស៊ី មានការអបអរសាទរ កោតសរសើរគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
លោក Dato’ Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី បានបញ្ជាក់ថា៖ ម៉ាឡេស៊ី ជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានផ្ទៃដី ៣៣០,៤៣៦ ម៉ែត្រការេ ប្រជាជន ៣០ លាននាក់ មានរដ្ឋចំនួន ១៤ និងក្រុងធំៗចំនួន៣ ក្នុងនោះ ក្រុងកូឡាលំពួរ ជាទីក្រុងពាណិជ្ជកម្ម និង ក្រុងពុត្រាចាយ៉ា ជាទីក្រុងមណ្ឌលរដ្ឋបាលនៃរាជរដ្ឋាភិបាល។ ម៉ាឡេស៊ី ជាប់លំដាប់ទី៤ ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពី ចិន កូរ៉េ ជប៉ុន សឹង្ហបុរី ។ ANGKASA ជាសហករណ៍ជាតិ ម៉ាឡេ ស៊ីដ៏ធំមួយ បង្កើតឡើងឆ្នាំ១៩៦៦ មានដៃគូសហការណ៍ ចំនួន ១៣,៤២៨ និងសមាជិក ៧,០៦៦,២២២ លាននាក់ នឹងដើមទុន ១៣០, ៧៤០, ៦៨ លានរីង្ហិតម៉ាឡេស៊ី ដែល បានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋាន ការងាររកស៊ីនៅម៉ាឡេស៊ី ៕ សំរិត