ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នគរបាលឆែកតាមកាមរ៉ាសុវត្ថិភាពឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាជនសង្ស័យលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ឃុំវល្លិស សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួន ខណៈដែលចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបាន ប៉ុន្តែម្ចាស់មានបង្កប់កាមរ៉ាសុវត្ថិភាពឆែកឃើញក៏ឃាត់បានកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិដក់ពរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញព្រហ្មស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍៍វល្លិសឃាត់ខ្លួនបាននោះមាន ឈ្មោះ ម៉ៅ សុផា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅភូមិដក់ព ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលបន្តថា នៅមុនពេលឃាត់ខ្លួននោះ គឺកម្លាំងបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ហើយស្រាវជ្រាវតាមកាមរ៉ាសុវត្ថិភាព ពាក់ព័ន្ធករណី លួចទ្រព្យសម្បិត្តអ្នកដទៃ រួមមាន៖ ខ្សែដៃមាស១ខ្សែទម្ងន់៣ជី ខ្សែដៃផ្លាក១ ខ្សែទម្ងន់១,៣០(មួយជីបីហ៊ុន) ខ្សែជើងផ្លាកទីនទីនទម្ងន់១ជីកន្លះ ជញ្ជៀនផ្លាកទី១វង់ ទម្ងន់១ជី ខ្សែកថាប្រាក់១ខ្សែ ទូរស័ព្ទដៃចំនួន២គ្រឿង អាយហ្វូនហ្វាយ១គ្រឿង និងម៉ាកហូវៃ១គ្រឿង លុយខ្មែរចំនួន១០ម៉ឺនរៀល លុយដុល្លារ១២០ដុល្លារ និងឯកសារមួយចំនួនទៀត ជារបស់ឈ្មោះ ប៉ោ លីណា ភេទស្រី អាយុ៣០ឆ្នាំនៅភូមិដក់ពរឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថាជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីវេលាម៉ោង ២និង៤០នាទីទៀបភ្លីឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីរងគ្រោះខាងលើដោយឆែកមើលតាម(កាមេរាសុវត្ថិភាព)នៅ ថ្ងៃខែខាងលើ។

ក្រោយឃាត់ខ្លួននគរបាលសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិជនរងគ្រោះ ពិតប្រាកដមែន។ ក្រោយពីនគរបាលឃាត់ខ្លួនប្រមូលយកបានសម្ភារៈទាំងអស់ ប្រគល់ទៅឲ្យម្ចាស់ដើមវិញ។

នៅព្រឹកថ្ងៃទី២ កុម្ភៈ ២០១៨ ជនសង្ស័យដែលនគរបាលឃាត់ខ្លួនពាក់ពន្ធ័នឹងករណីនេះ នគរបាលបានកសាងសំណុំរឿង បញ្ជូនបន្តដើម្បីចាត់កាតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖