រាជធានីភ្នំពេញ ថ្ងៃទី ១ កុម្ភៈ ២០១៨ ៖ ណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ។ អតិថិជនរបស់យើង អាចមកពិសាម្ហូបអាហារកំពូលរសជាតិ ទស្សនាការសម្តែងពិសេស និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៤ ខែ មីនា!
ម្ហូបមហាសម្បត្តិចិន ៖
ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី ១ ណាហ្គាវើលដ៍) និងភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) មានបម្រើម្ហូប “អ៊ីសាងនាំសំណាង”ជាម្ហូបចូលឆ្នាំចិនពិសេសដែលពេញនិយមក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដែលមានត្រីសាលម៉ុនស្រស់ ត្រីធូណាស្រស់ ឬលៀសសមុទ្រសម្រាប់រីករាយនៅក្នុងភោជនីយដ្ឋាន ឬអាចខ្ចប់យកទៅគេហដ្ឋានខណៈភ្ញៀវអាចកម៉្មង់គ្រឿងផ្សំបន្ថែម ដូចជា បង្កង ឬខ្យងប្រមោយដំរី ។ ម្ហូបពិសេសដែលមានគ្រឿងផ្សំជាច្រើននេះ តម្រូវឲ្យអ្នកពិសា “ចាប់ម្ហូបនេះឡើងលើខ្ពស់” ដោយប្រើចង្កឹះវែង និងនិយាយពាក្យជូនពរដើម្បីសិរីសួស្តី សំណាងល្អ និងទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងឆ្នាំថ្មី ។ វាត្រូវបានគេជឿថាប្រសិនបើយើងចាប់ម្ហូបនេះកាន់តែខ្ពស់ យើងនឹងមានសំណាងកាន់តែល្អ ។
មិនតែប៉ុណ្ណោះ “ម្ហូបមហាសម្បត្តិចិន” ដែលជាម្ហូបប្រពៃណីចិន និងមានបម្រើនៅភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាទី ២ មានកំពូលគ្រឿងផ្សំកម្រដូចជា បង្កង ប៉ាវហ៊ឺ ឈ្លើងសមុទ្រ និងលៀសសមុទ្រដែលនឹងផ្តល់មហាលាភសំណាងពេញមួយឆ្នាំដល់អ្នកពិសា។
ភោជនីយដ្ឋានចិន Fortune Palace មានបម្រើម្ហូបឈុតពិសេស ២ មុខ (សម្រាប់រីករាយគ្នា ១០ នាក់) ក្នុងពេលថ្ងៃត្រង់ និងល្ងាច ។ នៅណាហ្គាវើលដ៍ យើងក៏មានម្ហូបសម្រាប់កម្មវិធីពិសេសតាមការកម្ម៉ង់របស់អតិថិជននៅសាលពិធី Grand Ballroom និងភោជនីយដ្ឋានដទៃផងដែរ ។ ចំណែកនៅភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានចិន Hall of Golden Chimes និងភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) មានបម្រើម្ហូបចិនពិសេសរៀងៗខ្លួន និងម្ហូបណែនាំដោយមេចុងភៅជាច្រើនមុខ ។ ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ និងពិសាម្ហូបរសជាតិដើមឆ្ងាញ់លើសគេនៅណាហ្គាវើល ។
ទស្សនាការសម្តែងពិសេសនៅណាហ្គាវើលដ៍ដោយសេរី ៖
ជួបជាមួយលោកតាចិនដែលគាត់នឹងដើរជុំវិញណាហ្គាវើលដ៍ដើម្បីចែកអាំងប៉ាវដែលមានរង្វាន់ជាច្រើនសម្រាប់ភ្ញៀវ! លោកតាចិន និងលោកយាយចិន នឹងចូលរួមសម្តែងជាមួយក្រុមសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនសម្រាប់ភ្ញៀវទស្សនាកម្សាន្តដោយសេរីរៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ពេលមួយរដូវបុណ្យចូលឆ្នាំចិន ។
ទទួលបានកាដូ និងនំចិន ៖
សូមកុំភ្លេចមកជាវនំត្រីនាំលាភ និងនំប្រពៃណីចិនជាច្រើនមុខច្នៃយ៉ាងពិសេសដោយមេចុងភៅឈ្នះពានរង្វាន់ប្រចាំណាហ្គាវើលដ៍ដែលមានតាំងលក់នៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ និង ភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី ២ ។ ចំណែកនៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនើបក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលភ្ជាប់ណាហ្គាវើលដ៍ទៅណាហ្គាទី ២ ក៏មានការបញ្ចុះតម្លៃដ៏ច្រើនទៅលើមុខទំនិញប្រណីតរួចពន្ធជាង ២០០ មុខផងដែរ ។
ណាហ្គាវើលដ៍ នឹងផ្តល់ជូនឲ្យភ្ញៀវនូវតុក្កតារូបសុនខដ៏ស្រស់ស្អាតមួយសម្រាប់ជាកាដូដល់ភ្ញៀវនៅពេលចុះឈ្មោះជាសមាជិកថ្មីហ្គោលដិនអេចរីវ៉ត កក់សម្រាប់ស្នាក់នៅបន្ទប់ Superior នៅណាហ្គាទី ២ តាមរយៈ www.nagaworld.com (ចុះឈ្មោះពីថ្ងៃទី ១៥ កុម្ភៈ ដល់ ២ មីនា) ឬចំណាយចាប់ពី ៨៨$ នៅភោជនីយដ្ឋានចិន Fortune Palace ឬភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាទី ២ ក្នុងវិក្កយបត្រមួយ ។
ស្នាក់នៅបញ្ចុះតម្លៃពិសេស ៖
ស្នាក់នៅប្រកបដោយសេចក្តីសុខ និងផាសុកភាពក្នុងបន្ទប់ Superior ថ្មីស្រឡាងនៅណាហ្គាទី ២ តម្លៃ ៩៥$ ប៉ុណ្ណោះក្នុងមួយយប់ ។ សូមកក់ឥឡូវនេះតាមរយៈ www.nagaworld.com ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាប៊ុហ្វេពេលព្រឹកឥតគិតថ្លៃនៅភោជនីយដ្ឋាន 2Pangea បណ្ណបញ្ចុះតម្លៃនៅណាហ្គាទី ២ បណ្ណបញ្ចុះតម្លៃអាហារ និងភេសជ្ជៈ ការបញ្ចុះតម្លៃស្ប៉ា និងអត្ថប្រយោជន៍ជាច្រើនទៀត!
ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយយើងនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក ។ ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសំណាងល្អ សុខភាពល្អ សុភមង្គល និងទ្រព្យសម្បត្តិស្តុកស្តម្ភគ្រប់ៗគ្នា!
អំពីណាហ្គាវើលដ៍
ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងស៉្បានៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក!
ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវ
បានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ធន ម៉ាឡា
Senior Executive, Marketing Communications Tel: (+855) 10/12 332 375 Email: thornmala@nagaworld.com
|