ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ខ្ចីម៉ូតូគេជិះ ហើយយកទៅលក់ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន

ចែករំលែក៖

ឧត្តរមានជ័យ៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២និង០០នាទី កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃ ស្នងការនគបាលខេត្តឧត្តរមានជ័យ សហការជាមួយ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងខេត្តបាន ធ្វើការឃាត់ខ្លួនជន សង្ស័យ ០១ នាក់ ឈ្មោះ ហ៊ុត វុទ្ធី ភេទ ប្រុស អាយុ ៣៣ ឆ្នាំនៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តនៅស្រុក ភ្នំស្រុកខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ បានទៅខ្ចីម៉ូតូគេ រួចករបានបើកគេច រួចយកមកលាក់ទុក នៅសង្កាត់អូស្មាច់ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្ដថាការឃាត់ខ្លួនជនសង្ស័យខាងលើ នេះដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ឲ្យប្រគល់ជនសង្ស័យខាងលើជូនទៅអធិការនគរបាលស្រុកភ្នំស្រុក ដែលជាម្ចាស់ករណីចាត់ ការតាមនីតិវិធី៕ ប៉ែន នួន


ចែករំលែក៖