ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលត្រូវការការចូលរួមពីវិស័យឯកជនច្រើនថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមិនអាចខ្វះបាន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រដ្ឋាភិបាលត្រូវការការចូលរួមពីវិស័យឯកជនច្រើនថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមិនអាចខ្វះបាន ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថាកាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុក៖

«ថ្ងៃនេះ ខ្ញុំសប្បាយរីករាយដែលបានចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីជាង៤ពាន់នាក់នៃសាកលវិទ្យាល័យវេស្ទើន។កន្លងមក សកលវិទ្យា ល័យនេះបានចូលរួមបណ្តុះបណ្តាលធនធាន មនុស្សបានជាង ១ម៉ឺននាក់រួចមកហើយ។ រដ្ឋាភិបាលត្រូវការការចូលរួមពីវិស័យឯកជនច្រើនថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមិនអាចខ្វះបាន។ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនថែមទៀតដើម្បីអភិវឌ្ឍន៍ប្រទេស។

ខ្ញុំសូមអរគុណសាកលវិទ្យាល័យវេស្ទើនដែលបានផ្តល់អាហារូបករណ៍មកខ្ញុំជាង៣០០កន្លែង និងអរគុណដល់សាកលវិទ្យាល័យទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជាង ២ពាន់ កន្លែងមកខ្ញុំក្នុង១ឆ្នាំៗ សម្រាប់ផ្តល់ជូននិស្សិតក្រីក្រ។

បច្ចុប្បន្ននេះ ការវិនិយោគលើវិស័យអប់រំ គឺជាជម្រើដ៏ល្អបំផុតសម្រាប់កម្ពុជាស្របតាមទិសដៅនិងគោលនយោបាយអាទិភាពរបស់កម្ពុជា។

អរគុណដល់សាកលវិទ្យាល័យទូទាំងប្រទេសដែលបានចូលរួមពង្រឹងនិងកសាងធនធានមនុស្សអោយកាន់តែមានគុណភាពល្អប្រសើរឡើងនៅក្នុងប្រទេស និងអរគុណដល់សាស្រ្តាចារ្យ លោគ្រូអ្នគ្រូ ដែលបានខិតខំបណ្តុះបណ្តាលក្មួយៗនិស្សិតទាំងអស់រហូតទទួលបានលទ្ឋផលជាទីគាប់ចិត្តនៅថ្ងៃនេះ» ៕

 


ចែករំលែក៖