ព័ត៌មានទាន់ហេតុការណ៍៖

បងថ្លៃទាស់សំដីជាមួយប្អូនថ្លៃបើកឆាកប្រយុទ្ធ ម្នាក់ស្លាប់ ម្នាក់ត្រូវប៉ូលិសតាមចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ទឹកប្ដូរនិស្ស័យបានបង្កឲ្យបងនិងប្អូន​ ចាក់សម្លាប់គ្នាយ៉ាងសាហាវ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ សូ យៀវ ភេទស្រី អាយុ៥០ឆ្នាំ (ត្រូវជាម្តាយ) នៅភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲដឹងទៀតថា មុនពេលកើតហេតុ ជន រងគ្រោះ និងជនសង្ស័យបានទាស់សំដីគ្នា២ ដង ហើយជនរងគ្រោះបានគំរាមថា នឹងអារកជនសង្ស័យចោល លុះពេលកើតហេតុ ជនសង្ស័យកំពុងដេកនៅលើគ្រែក្រោមផ្ទះ ពេលនោះ ជនរងគ្រោះ ក៏មកដល់បាន កាន់ដាវទៅរករឿងជនសង្ស័យ ពេលនោះអ្នកទាំងពីរបានប្រតាយប្រទប់គ្នារហូត ដល់ជនសង្ស័យដណ្ដើមបានដាវ ហើយចាក់ទៅលើជនរងគ្រោះ ត្រូវចំក្រោមក្លៀកខាងឆ្វេងចំនួន១ដាវ(ដោតជាប់នឹងខ្លួន)បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង ភ្លាមៗជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ជនសង្ស័យឈ្មោះ ម៉ោល មុត ភេទប្រុស អាយុ៣១ឆ្នាំ​(​នៅលីវ) និង ជនរងគ្រោះឈ្មោះ លួន ធូ ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង២ ជាបងថ្លៃ និងប្អូនថ្លៃ រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពពីប្រជាពលរដ្នបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សស្រវឹងខួប រាល់ថ្ងៃ ជាមុខសញ្ញាលួចមាន់ ទា ចាន ឆ្នាំងក្នុងភូមិ និងជាមនុស្យញៀនថ្នាំ (បែកថ្នាំ) និងបង្កអុកឡុកបងប្អូន ម្តាយ និងអ្នកជិតខាងជារឿយៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចដុតដៃដុតជើងស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោស ចំណែកសាកសព ប្រគល់សពឲក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖