ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«នៅក្នុងឱកាសចូលឆ្នាំចិនដែលនឹងមកដល់ខាងមុខនេះ (១៥ កុម្ភះ) សូមបងប្អូនប្រជាពលរដ្ឋ កុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងអោយសោះ ទោះបីធ្វើដំណើរជិតឆ្ងាយទាំងនៅក្នុងទីក្រុង នឹងនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងនេះ សូមបងប្អូនចូលរួមទប់ស្កាត់ កុំអោយមានអគ្គីភ័យឆេះផ្ទះអោយសោះ គឺត្រូវពន្លត់ភ្លើងទៀន ធូប ក្រោយពេលចប់ពិធីសែន។
សូមជូនពរបងប្អូនបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំចិនខាងមុខគ្រប់ៗគ្នា» ៕