ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍បាន ឲ្យដឹងថា៖ នៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦១-១៦២ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំ ពណ៌ស-ប្រផេះ គ្មានផ្លាកលេខ សណ្តោងរឺម៉ក ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បានរ៉េចង្កូត ទៅបុករថយន្ត១គ្រឿង ម៉ាកHIGHLANDER ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2AF-1064 មានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភ្នំពេញ មានអ្នករួមដំណើរ ចំនួន២នាក់។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សម្នាក់ឈ្មោះ HOYNH VAN HIEN ជនជាតិវៀតណាមអ្នករួមដំណើរ នឹងបានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ។
រថយន្តទាំង២គ្រឿងសមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដេីម្បីរង់ចាំការដោះស្រាយបន្ត៕ ឆ្លាម សមុទ្រ