ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកចេញពីឃ្លាំងមិនទាន់ផុតរបងផងបុករថយន្ត២គ្រឿង

ចែករំលែក៖

ភ្នំពេញៈ រថយន្តធន់ធំមួយគ្រឿងបានបើកចេញពីឃ្លាំងក៏ជ្រុលបុករះរថយន្ត២គ្រឿងបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្បែរនឹងស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តរបស់ជនរងគ្រោះទាំង២គ្រឿង(ម្ចាស់ផ្សេងគ្នា) បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ គឺរថយន្តរបស់ជនរងគ្រោះទីមួយស៊េរីម៉ាកឡិចសុីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2C 6766 បានមកដល់ចំណុចកើតហេតុភ្លាម ស្របពេលដែលរថយន្តធនធំជាប្រភេទរថយន្តដឹកទំនិញពណ៌ក្រហមមិនចាំស្លាកលេខបានបើកចេញពីក្នុងឃ្លាំងស្តុកស៊ីម៉ង់ដែលនៅជាប់និងផ្លូវវេងស្រេងនោះ ក៏បានជ្រុលមកបុកផ្អែកខាងក្រោយនៃរថយន្តឡិចសុីសនេះម្តង រួចហើយក៏ជ្រុលទៅបុករថយន្តសេរីCamary LE មួយគ្រឿងទៀតដែលពាក់ស្លាកលេខ ភ្នំពេញ 2O 9568ពេញទំហ៊ឹងដោយអូសទទឹងផ្លូវជា៥ម៉ែត្របណ្តាលឲ្យរងការខូចខាតផ្អែកមួយចំហៀងស្តាំយ៉ាងដំណំផងដែរ ក្រោយពីប៉ះរួចរថយន្ត ដែលបង្កមិបានឈប់នៅនិងកន្លែងនោះទេ បែរជារ៉ឺយ៉ែថយក្រោយយ៉ាងលឿនចូលមកក្នុងឃ្លាំងវិញភ្លាមរួចហើយបិទទ្វារចាក់សោជិតមិនឲ្យអ្នកណាឃើញឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានវាស់វែងត្រឹមតែរថយន្តរបស់ជនរងគ្រោះតែប៉ុណ្ណោះ ដោយសាររថយន្តបង្កចេញ ចូលឃ្លាំងបាត់ស្រមោលទៅហើយ។ បច្ចុប្បន្នភាគីខាងជនរងគ្រោះទាំង២កំពុងរង់ចាំការដោះស្រាយពីដំណាងភាគីបង្ក ដោយភាគីដំណាងខាងជនបង្កព្រមសងថ្លៃការខូចខាតទាំងអស់ទៅលើការខូចខាតសម្ភាររបស់ជនរងគ្រោះ ៕ សុខាសែនជ័យ


ចែករំលែក៖