ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តគ្មានសញ្ញាសម្គាល់ចរាចរណ៍ម៉ូតូបើកលឿនបុកពីក្រោយបាក់ជើង

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឡានពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង ស្ថិតនៅលើផ្លូវជាតិលេខ៥៧A ភូមិអូរច្រារកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

មន្ត្រីនគរបាលជំនាញប៉ុស្តិ៍មូលដ្ឋានសង្កាត់ទួលល្វាបានឲ្យដឹងថា ជនបង្កឈ្មោះ ជឹម ស្តេីង ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិចំការកាហ្វេ(អត់របួស) បើករថយន្តច្នៃម៉ាកទួរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ទ.១១៧៩ភ.ព២(ខូចខាតស្រាល) រីឯជនរងគ្រោះជាអ្នកបេីកបរម៉ូតូឈ្មោះ សុខ រ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងខេត្តប៉ៃលិន របួសធ្ងន់ បាក់ជើងខាងស្តាំ បើកបរម៉ូតូម៉ាកហុងដា ឌ្រីម សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BH.៧៦៨៣ ពណ៌ខ្មៅ (ខូចខាតធ្ងន់) ។

មូលហេតុដោយរថយន្តចតលើផ្លូវមិនបានបំភ្លឺភ្លើងសញ្ញាសម្គាល់បណ្តាលឲ្យអ្នកបើកម៉ូតូបុកចំពីក្រោយរថយន្ត ។

បច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកម៉ូតូ និងរថយន្តកម្លាំងចរាចរណ៍យកមរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនរង់ចាំការដោះស្រាយ ៕ ស សារ៉េត


ចែករំលែក៖