ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រារអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានលង់ទឹកក្នុងស្រះស្លាប់ ខណៈផឹកស្រាស្រវឹងដើរលើចិញ្ចើមស្រះ បម្រុងចុះទៅងូតទឹក តែរអិលជើងធ្លាក់ចូលក្នុងស្រះជម្រៅ៥ម៉ែត្រ ហើយត្រូវបានគេជួយសង្គ្រោះដែរ តែមិនទាន់ពេល។

ហេតុការណ៍កើតឡើងកាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២និង១៤នាទី នៅចំណុចក្រោយសៃឡូលោកមុំ ម៉ៅ ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក គង់ ណន អធិការរងនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុបុរសជា ជនរងគ្រោះ ឈ្មោះ ផែន ទីន ហៅ ភ័ក្រ ភេទប្រុស អាយុ39ឆ្នាំ នេះជាកម្មករចំណាកស្រុក បានផឹកស្រាស្រវឹង រួចក៏ដើរទៅងូតស្រះទឹក ពេលដែលមកដល់លើចិញ្ចើមស្រះ ក៏បានរអិលធ្លាក់ចូលក្នុងទឹកស្រះលង់ បន្ទាប់មកត្រូវបានអ្នកនៅជិតនោះឃើញធ្លាក់ទឹកស្រះយូរ ពេកក៏ហៅអ្នកនៅជិតនោះមកជួយចុះរាវ ស្រាប់តែឃើញបុរសជាជនរងគ្រោះ រួចនាំគ្នាលើកមកលើគោក ក៏ដាច់ខ្សល់ស្លាប់។ ជនរងគ្រោះមានទីលំនៅ ភូមិ ឃុំ ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោក បានបន្តថា៖ បុរសដែលលង់ទឹកស្រះស្លាប់នោះដោយ មូលហេតុស្រវ៉ឹងស្រាជោក ដើរលើចិញ្ចើមស្រះទឹករអិលជើង ធ្លាក់ទឹកស្រះ ។ បុរសរងគ្រោះមានប្រពន្ធឈ្មោះ កែវ នឿន អាយុ៣៨ឆ្នាំ ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖