ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីតិចតួច ប្រពន្ធខឹងមិននិយាយរាប់រក តូចចិត្តចងកបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានសម្រេចចិត្ត ចងកធ្វើអត្តឃាតសម្លាប់ខ្លួនបានបញ្ចប់ជីវិត បានសម្រេច ក្នុង រឿងរ៉ាវជម្លោះបន្តិចបន្ទួច នៅក្នុងគ្រួសារ។

ហេតុការណ៍នេះ បានបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧នាទីយប់ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះ ដែលចងកធ្វើអត្តឃាតខ្លួនឈ្មោះយ៉ម សុខឿន ហៅណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ប្រពន្ធឈ្មោះ សត ស៊ីណា អាយុ២៧ឆ្នាំ ជាមេផ្ទះមានកូនប្រុសម្នាក់ទើបមានអាយុ១៦ខែ ។

យោងតាមសម្តីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធទាំង២នាក់នេះចាប់តាំងបានគ្នាជាប្តីប្រពន្ធដោយមិនដែលកើតមានជម្លោះឲ្យកត់សម្គាល់នោះទេ រហូតមានកូនប្រុសម្នាក់ ក្នុងខណៈថ្ងៃសែនចិន ជនរងគ្រោះបានផឹកស៊ីជាមួយមិត្តភក្តិរបស់ខ្លួន ស្រាប់តែប្រពន្ធមានការស្តីបន្ទោសហើយប្តីបានអង្វរសុំទោសប្រពន្ធដែរ តែប្រពន្ធនៅតែខឹងដោយមិននិយាយរាប់រក ក៏សម្រេចចិត្តយកខ្សែគោចងកជាប់នឹងមែកឈើ ដែលស្ថិតនៅខាងក្រោយផ្ទះប្រមាណជា៥០ម៉ែត្រស្លាប់តែម្តង ។

ប៉ូលិសស្រុកអន្លង់វែងបានឲ្យដឹងថា ក្រោយពីបានក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះបានរាយការណ៍មកថា មានករណីចងកធ្វើអត្តឃាត សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវនិងពិនិត្យធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងដោយពិតប្រាកដមែន ទើបប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖