ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរាចរណ៍ បានឲ្យដឹងថាៈ នៅ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ បានទៅលេងកំសាន្តតាមកោះនានា លេី ទឹកដីខេត្តព្រះ ព្រះសីហនុ មានចំនួន៤.៤៥៨នាក់ស្រី២.០៩០នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ២.៦៤១នាក់ ស្រី១.២១៤នាក់ និង ភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន១.៨១៧នាក់ ស្រី៨៧៦នាក់ ។
លោកប៉ោ ប៊ុណ្ណារ៉ា បានបញ្ជាក់ថា៖ ទិន្នន័យខាងលេីនេះ យេីងទទួលបានពីការកត់ត្រា ច្បាស់លាស់ នៅតាមកំពង់ផែដឹកជញ្ជូនភ្ញៀវទេសចរណ៍ ទាំង៣ទីតាំង។
លោកវរសេនីយ៍ទោខឹម សុផល នាយការិយាល័យ នគរបាល ចរាចរណ៍ផ្លូវទឹក បានបញ្ជាក់បន្ថែមថា ៖ នៅថ្ងៃនេះអាកាសធាតុ លេីផ្ទៃសមុទ្រមានសភាពស្ងប់ស្ងាត់ល្អ ពុំមានព្យុះភ្លៀងឡើយ។ តែទោះបីជាយ៉ាងណា ក៏កងកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បន្តការត្រួតពិនិត្យ ណែនាំឲ្យភ្ញៀវ ធ្វេីដំណើរតាមផ្លូវទឹក ត្រូវប្រុងប្រយ័ត្ន និងពាក់អាវពោងសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា បង្ការមានហានិភ័យផ្សេងៗកេីតឡេីងជាយថាហេតុ ៕ ឆ្លាម សមុទ្រ