ខេត្តបាត់ដំបង៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ ព្រោះតែខូចចិត្តរឿងស្នេហា បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចក្នុងដីចំការ ស្ថិតក្នុងក្រុម២ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ។
ជនរងគ្រោះឈ្មោះ មាស សាមុត ហៅតួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើអត្តឃាតដោយយកខ្សែចងក និង ដើមស្តៅ បណ្តាលឲ្យស្លាប់ ព្រោះតែខូចចិត្តនឹងរឿងស្នេហា ។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ សំ វិច្ឆិកា