ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​កា​កាប​២​ចុះ​ទៅ​ឃាត់​មនុស្ស​​៥​នាក់ពាក់ព័ន្ធហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូបន្ទាប់ពីចាប់ដៃនឹងគ្នារៀប​ការ​បាន​គ្នា​តែមិន​ទាន់​បាន​១​ឆ្នាំ​ផង​ដោយសាររស់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នារករឿងឈ្លោះប្រកែកគ្នាមិនចេះចប់ ទើបសាច់ញាតិ​បងប្អូន​ខាង​ស្រី​នាំ​នាង​ជា​ប្រពន្ធ​គេច​ឲ្យ​ផុត​ពីមុខ​ប្តី​មួយ​រយៈ​បែរជា​ប្តីប្រទះ​ឃើញបង្កជាហឹង្សាវាយគ្នាផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនកាលពីវេលា​ម៉ោង​៧​យប់​ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ភាគីជាប្តីដែលតែងតែរករឿងប្រពន្ធឈ្មោះ ជ័យ ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ចំណែកភាគី​ខាងប្អូនថ្លៃទី១ឈ្មោះ ស៊ឹ​ម សឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់​, ទី​២-​ឈ្មោះ ជុំ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់​, ទី​៣-​ឈ្មោះ ស៊ឹ​ម សន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៤-​ឈ្មោះ ស៊ឹ​ម សិន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទាំង​៤​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពីប្អូនថ្លៃបាន​ឲ្យ​ដឹង​ថា ដោយសារ​មើលឃើញទង្វើបងថ្លៃចេះតែរករឿងប្រពន្ធស្ទើររៀងរាល់ថ្ងៃទើបទ្រាំលែងបានក៏យកបងស្រីទៅ​លាក់​ទុក​នៅ​កន្លែង​ផ្សេង ដើម្បី​កុំ​ឲ្យ​ប្តី​ចេះ​តែ​រករឿង​ពេក​ស្រាប់តែ​មក​ដល់​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ រឿងរ៉ាវ​សម្តី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទើប​ឈាន​ដល់​ផ្ទុះ​ហិង្សា​ដាក់​គ្នា​វាយ​ទៅ​មក​គ្មាន​អ្នក​ចាញ់ ហើយ​ក៏​គ្មាន​អ្នក​ឈ្នះ​មាន​តែ​អ្នក​រង​របួស​គឺ​ទាំង​៥​នាក់​តែ​ម្តង ។

ករណី​ខាងលើ ​ខណៈ​ដែល​បន្ត​បណ្តែតបណ្តោយ​ថ្វី​ត្បិត​តែ​សាច់ញាតិ​បងប្អូន​នឹង​គ្នា​មែន​តែ​ហិង្សា ដែក​ទីប​ជ្រុង​វាយ​សំពង​ទៅ​មក ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២​ចុះ​ទៅ​ឃាត់​មនុស្ស​ទាំង​៥​នាក់​មក​សាកសួរ​នៅ​ប៉ុស្តិ៍​៕ សុខាសែនជ័យ


ចែករំលែក៖