ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាពាក់ព័ន្ធការណីលួចលក់អចលនវត្ថុ និងប្រើប្រាស់លិខិតក្លែង

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក់ព័ន្ធការណីលួចលក់អចលនវត្ថុ និងប្រើប្រាស់លិខិតក្លែងដែលការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិភត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្ត តាកែវ ។

នគរបាលស្រុកបាទីបានឲ្យដឹងថា ជនលើនេះមានឈ្មោះវ៉ា សាន ភេទប្រុស អាយុ៥១ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ ឃុំខាងលើ ហើយការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ០១/២០១៨ ចុះថ្ងៃទី១០ ខែ មករា គ.ស ២០១៨ របស់លោកទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ព្រះវិហារ ដែលត្រូវចោទប្រកាន់ពីបទ លួចលក់អចលនវត្ថុ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

បច្ចុប្បន្នជនខាងលើ ត្រូវបានបញ្ជូនមកដល់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលស្រុកបាទីរួចហើយ ៕ ភ្នំដា


ចែករំលែក៖