ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីប៉ុនប៉ងលួចម៉ូតូរបស់ប្រពន្ធនគរបាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរប្លន់ និងលួចម៉ូតូយ៉ាងសកម្មបន្ទាប់ពីជននោះធ្វើធ្វើសម្មភាព ប៉ុនប៉ងលួចម៉ូតូហុងដាស្កូបពី១គ្រឿងដែលជារបស់ប្រពន្ធនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងប៉ុន្តែសំណាងអាក្រក់ត្រូវបានម្ចាស់ដឹងទាន់ ។

ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពី វេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើនោះឈ្មោះ ម៉ែន សុជាតិ ហៅ អាពេទ្យ អាយុ ៤២ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតតប្រាកដ។ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល៤ឆ្នាំកន្លះកាលពីឆ្នាំ២០០៥ ពីបទប្លន់ប្រដាប់អាវុធ ពេលនេះនគរបាលដកហូត បានឧបករណ៏សម្រាប់កាច់សោរកម៉ូតូ២ដើម។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងប៉ុស្ដិបានល្បាតនៅមូលដ្ឋានមកដល់ចំណុច ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ក៏ឃើញសង្ស័យកំពុងឈររេរាតាមផ្លូវ និងប្រុងកាច់សោរកម៉ូតូរបស់ប្រពន្ធមន្ត្រីនគរបាលម្នាក់ ប៉ុន្តែត្រូវបានម្ចាសឃើញទាន់ និងហសករបពេលនគេបាលល្បាតទៅដល់ជនសង្ស័យបានរត់ ទើបកម្លាំងនគរបាលដេញតាមឃារ់ខ្លួនបានត្រួតពិនិត្យឃើញមានឧបករណ៍កាច់សោរ កម៉ូតូនៅក្នុងហោប៉ៅខោ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖