ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោចូលរួមអបអរសាទរចំពោះកូនក្មួយកម្មករទូទាំងប្រទេសដែលបានទទួលប្រាក់ខែ $170 បើបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺទទួលបានជាង $200 ក្នុង១ខែ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា សម្តេច ចូលរួមអបអរសាទរចំពោះកូនក្មួយកម្មករទូទាំងប្រទេសដែលបានទទួលប្រាក់ខែ $170 បើបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺទទួលបានជាង $200 ក្នុង១ខែ ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា៖ «ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានជួបកូនក្មួយកម្មករករកម្មការនីជាង ១៥,១៧៩ នៅបរិវេណជិតវត្តទឹកថ្លា។ ពូអរគុណដែលកូនក្មួយបានរង់ចំាទទួលស្វាគមន៍ទទួលរាក់ទាក់ពូ ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនក្មួយ។

ពូក៏សូមចូលរួមអបអរសាទរចំពោះកូនក្មួយកម្មករទូទាំងប្រទេស ដែលបានទទួលប្រាក់ខែ $170 ក្នុងមួយខែ បើបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺទទួលបានជាង $200 ក្នុង១ខែ។ ទន្ទឹមនឹងនោះដែរ គឺកូនក្មួយនឹងទទួលនបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងទទួលបានថវិកាឧបត្ថម្ភពេលសម្រាលកូន ដែលបានចាប់អនុវត្តនៅដើមឆ្នាំ ២០១៨នេះ។ ជាពិសេសទៀតនោះ គឺបងប្អូនកូនក្មួយនឹងទទួលបានប្រាក់រឺត្រែតពេលឈប់សម្រាកពីការងារ ដែលនឹងចាប់អនុវត្តនៅឆ្នាំ ២០១៩។

កម្ពុជាមិនមែនជាប្រទេសអត់ឃ្លានទៀតទេ ហើយអ្វីៗដែលយើងសម្រេចបានមកទល់ពេលនេះ គឺបានមកការប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ពូនឹងបន្តជួយកូនក្មួយជាបន្តទៀត ជាពិសេសការតម្លើងប្រាក់ខែនៅឆ្នំានេះ និងឆ្នាំបន្ទាប់។

សូមអរគុណបងប្អូនកូនក្មួយដែលគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជន ដែលមានពូជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាយតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត» ៕


ចែករំលែក៖