ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែហាងអ៊ីនធើណេតយីហោ “សេះហោះ” ម៉ៅផ្តាច់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ បើធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត(២១៧) ចាប់ពីគល់ស្ពានអាកាសស្ទឹងមានជ័យ រហូតដល់គល់ស្ពានដែក គេតែងតែប្រទះឃើញ ហាងអ៊ីនធើណេតជាច្រើនកន្លែងដែលបើកលេងទាំងយប់ទាំងថ្ងៃ មើលទៅបិទទ្វារជិតៗ ហើយមានសន្តិសុខម្នាក់នៅយាមកាមពីមុខហាងផងដែរៗស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្រ្តីចំណាស់ម្នាក់ដែរនៅជិតផ្សារស្ទឹងមានជ័យបានលើកឡើងថា មូលហេតុអ្វីខ្លះបានជាអាជ្ញាធរមិនបង្រ្កាបល្បែងភ្នាល់ទាំងអស់នេះ ឬចាំទុកអោយសម្តេចនាយករដ្ឋមន្រ្តីចេញបញ្ជា?

គួររំលឹកផងដែរថា កន្លងមកសម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់បណ្តាខណ្ឌទាំងអស់ត្រូវតែបង្រ្កាបគ្រឿងញៀន និងត្រូវទប់ស្កាត់បទល្មើសនានានៅតាមបណ្តាខណ្ឌនីមួយៗអោយបានពេញលេញដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទីតាំងអាជីវកម្ម អ៊ីនធើណេត២៤ម៉ោង៕ ហេង សូរិយា


ចែករំលែក៖