ភ្នំពេញ ៖ ស្រ្តីអនាថាម្នាក់ មានអាយុជាង៥០ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅទីតាំងកែងនឹងឱសថស្ថាន ប្រាសាទពេជ្រ ស្ថិតក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោងជាង៧និង៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមិនដឹងមូលហេតុ ។
សមត្ថកិច្ចដែលឈរយាមនៅក្បែរនោះបានឲ្យដឹងថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះខាងលើនេះ នៅព្រឹកព្រលឹម គេឃើញជនរងគ្រោះបានអង្គុយនៅក្បែរកែងឱសថស្ថាន ប្រាសាទពេជ្រ លុះមួយស្ទុះក្រោយមកជនរងគ្រោះក៏ដេកតែមង្ដ មួយសន្ទុះក្រោយមក ដោយមានការសង្ស័យ ក៏ត្រូវសមត្ថកិច្ចម្នាក់ដែលយាមមុខកន្លែងកើតហេតុខាងលើក៏បានដើរទៅហើយបានដះនៅតែមិនងើបទៀត រួចបង្កឲ្យមានការភ្ញាក់ផ្អើលឡើងថា មានមនុស្សស្លាប់តែម្តង ។
បន្ទាប់មកសមត្ថកិច្ចបានដឹកសពត្រូវបានយកទៅធ្វើបុណ្យ វត្តមង្គវ័នតែមង្ដ ៕ ស រស្មី