ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដោយល្បឿលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នារងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នក្នុងល្បឿលឿនបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ម៉ូតូបង្កម៉ាក YAMAHA STR ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AA-3560 បើកបរដោយឈ្មោះ បូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រងរបួសធ្ងន់) ។ ចំណែកម៉ូតូភាគីម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-7696 បើកបរដោយឈ្មោះ វ៉ែន កប ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រងរបួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនម៉ូតូបង្កម៉ាក YAMAHA ជិះតាមបណ្ដោយផ្លូវ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបង្កបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពេញមួយទំហឹងដែលជិះក្នុងទិសដៅច្រាស់គ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូបង្កទទួលរងរបួសធ្ងន់ រីឯជនរងគ្រោះភាគីម្ខាងទៀតទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖