ភ្នំពេញ៖ ម៉ាឡេស៊ី នូវតែជាមិត្ដដ៏ល្អជួយអភិវឌ្ឍន៏សង្គមកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ដូចជា ជួយផ្នែកទំនាក់ទំនងការទូត,សេស្កិច្ច,ពាណិជ្ជកម្ម,ឧស្សាហកម្ម, កសិកម្ម, វប្បធម៏ និងទេសចរណ៏ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗ នៅកម្ពុជាផងដែរ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈ លោកទទួលជួប គណៈប្រតិភូ សន្និសីទសេដ្ឋកិច្ចមុស្លិមម៉ាឡេស៊ី និងអាស៊ាន ដឹកនាំដោយលោក Tan Seri Dato’ Dr. Rahim Tamby Chik ដើម្បីសម្ដែងការគួសម និងពិភាក្សាការងារ ផ្លាស់ប្ដូរបទពិសោធន៏ ផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម,ឧស្សាហកម្ម,វប្បធម៏ និងទេសចរណ៏ ពីគ្នាទៅវិញ ទៅមកឲ្យកាន់តែរឹងមាំ និងរីកចម្រើនធ្វេ ឡើងថែមទៀត ។
ជំនួបនេះ បានប្រព្រឹត្ដទៅនៅថ្ងៃពុធ ៧កើត ខែផល្គន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៨ ។
លោក Tan Seri Dato’ Dr. Rahim Tamby Chik ប្រធានសន្និសីទសេដ្ឋកិច្ចមុស្លិមម៉ាឡេស៊ី និងអាស៊ាន បាន បញ្ជាក់ថា៖ គណៈប្រតិភូម៉ាឡេស៊ី មកធ្វើទស្សនកិច្ចសិក្សា ផ្លូវការ នៅកម្ពុជាពេលនេះ ក្នុងគោលបំណង ផ្សព្វផ្សាយ ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរបទពិសោធ ន៍ការងារ វិនិយោគ សេដ្ឋកិច្ច សហគ្រិន ធុរជន បន្ថែមទៀត ។ សេដ្ឋកិច្ចមុស្លិមម៉ាឡេ និងអាស៊ាន បានបង្កើតឡើងនៅឆ្នាំ ២០០៦ ដែលមានលោក Dato’ Sri Mohd Najib Tun Razak នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ជាប្រធានកិត្តិយស បង្កើតឡើង សម្រាប់ បម្រើឲ្យសហគមន៍មុស្លិមក្នុងពិភពម៉ាឡាយ៉ា ដែលមានសមាជិកតំណាងប្រទេស ចំនួន៧ រួមមាន ម៉ាឡេស៊ី ,សាំងហ្គាពួរ ,ឥណ្ឌូណេស៊ី ,ប្រុយណេ ,សហគមន៍ឥស្លាមថៃភាគខាងត្បូង ,ភីលីពីនភាគខាងត្បូង និង កម្ពុជា ដែលមានថ្នាក់ដឹកនាំឥស្លាម ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ ខ្មែរឥស្លាម លោកសូមចែករំលែកពីឱកាស វិនិយោគទៅវិញទៅមក ជាមួយសហគ្រិន ធុរជន និងវិនិយោគិន ដែលជោគជ័យក្នុងកិច្ចការវិនិយោគ ហើយ សុទ្ឋតែជាតំណាងក្រុមហ៊ុនតំណាងប្រទេស ដែលមាន ដើមទុន វិនិយោគគ្រប់កម្រិត នៅកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានអគុណ ដល់ភាគីម៉ាឡេស៊ី ដែលជាដៃគូរកិច្ចសហការលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិនិយោគ និង មនុស្សធម៌ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការល្អជាមួយកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរឥស្លាម។
លោក ក៏បានចាត់ទុកការអញ្ជើញចូលរួមនេះ គឺជាការ បង្ហាញពីភាពស្និទ្ធស្នាលរវាងភាគីប្រទេសទាំងពីរ ហើយលោកនឹងអញ្ជើញតំណាងកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨នេះ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ម៉ាឡេស៊ីនូវតែជាមិត្ដនិងដៃគូដ៏ល្អ ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ដូចជា ជួយផ្នែកទំនាក់ទំនងការទូត ពាណិជ្ជកម្ម, ឧស្សាហកម្ម ,កសិកម្ម,វប្បធម៏ និងទេសចរណ៏ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានទៅបន្តការសិក្សានៅតាម សកលវិទ្យាល័យ នានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិហារ, សាលារៀន, វគ្គបណ្តុះ បណ្តាលគ្រូ បង្រៀន ,សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទេយ្យទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគ ទ្រព្យជួយដល់អ្នកក្រីក្រ ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធី ស្រាយបួស និងជំនួយគ្រោះធម្មជាតិសម្រាប់សហគមន៏ជនបទ ជាដើម ៕ សំរិត