ខេត្តកំពង់ចាម ៖ សមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធ័នៅមិនទាន់មានចំណាត់ការបង្រ្កាប សង្វៀនបញ្ជល់មាន់និងអាប៉ោង បើកលេងខុសច្បាប់យ៉ាងអាណាធិប្បតេយ្យនៅចំណុច ដើមអំពិលទឹក ក្នុងភូមិទី២ ឃុំ_ស្រុកកោះសូទិន ជាប់ព្រំប្រទល់ ភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀមខេត្តកំពង់ចាម នោះទេ បើទោះបីកន្លែងល្បែងខុសច្បាប់នេះបើកលេងជាយូឆ្នាំមកហើយក៏ដោយ ? ការមិនបង្រ្កាបកន្លែងល្បែងខាងលើនេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ការសង្ស័យថា មេវង់ល្បែង ឈ្មោះ វីន និង ឈ្មោះ ណាក់ ហៅស្រមោច បានរត់ការបិតមាត់អាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តនេះអស់ទៅហើយទើបគេបើកលេងដោយចំហនិងរលួនយ៉ាងនេះ ។
តាមប្រភពពីអ្នកវក់នឹងល្បែងសុីសងនេះបានឲ្យដឹងថា វង់ល្បែងខាងលើនេះគេលេងភ្នាល់ជល់មាន់ក្នុង១គូចាប់ពី៥០០$ ១០០០$ ទៅ២០០០$ ហើយក្នុង១០០០$ត្រូវបានម្ចាស់សង្វៀនដកតុង១០០$ សម្រាប់ទុករត់ការ ចំណែកវង់អាប៉ោងក្នុង១វង់ត្រូវបានគេដកតុង៥០០$ ក្នុងមួយថ្ងៃ ។
អ្នកលេងដដែលបានឲ្យដឹងថា សម្រាប់រូបគេឈប់ទៅលេងហើយដោយគេបានបញ្ជាក់ថា តាំងពីគេវក់នឹងល្បែងនេះមក ទ្រព្យសម្បត្តិរាប់សិបមុឺនដុល្លាត្រូវចាញ់រលាយអស់ ចំណែកគ្រួសារក៏ត្រូវបែកបាក់លែងលះព្រាត់ប្រាស់គ្នាទុកឲ្យកូនរស់នៅកំព្រាម្តាយនិងឳពុក ។
ចំណែកសមាជិកគ្រួសាររស់នៅក្នុងភូមិសាស្ត្រខាងលើ ដែលងាយនឹងរងគ្រោះពីបនល្បែងខាងលើ ក៏បានសូមសំណូមពរទៅលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាជួយពិនិត្យមើលនិងមានវិធានការបង្រ្កាបផង ជៀសវាងដើរផ្ទុយគោលនយោបាយរាជរដ្ឋាភិបាល អំពីភូមិឃុំមានសុវត្ថិភាព គ្មានល្បែងសុីសង គ្មានចោលួចចោរប្លន់ ប្រជាពលរដ្ឋរស់ដោយសុខសាន្ត ដែលជាក្តីបំណងតែមួយគត់តបស់្របជាពលរដ្ឋ ៕ វណ្ណៈ