ខេត្តស្វាយរៀង៖ បុរស២នាក់ ដែលជាឃាតករំលោភសម្លាប់នារីរងគ្រោះឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ ក្នុងរថយន្តខ្លួនហើយយកទៅទម្លាក់ចោលក្នុងទឹកក្បែរកែងស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់យ៉ាងខ្លាំងនោះ គឺលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាកំណត់ថ្ងៃបើកអង្គសវការជំនុំជម្រះក្តីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះហើយ ។
គួររំលឹកឡើងវិញថា ជនជាឃាតកដៃដល់ទាំង២នាក់ គឺ៖ទី១.មានឈ្មោះ ឆេីយ សុជាតិ និងម្នាក់ទៀតឈ្មោះ ផ្លែក សូនី អ្នកទាំង២គឺជាអ្នករត់តាក់សុីក្នុងចំណតតាក់ស៊ីក្រុងបាវិត ទៅរាជធានីភ្នំពេញ ភ្នំពេញ ក្រុងបាវិត ហើយបានឃុបឃិតគ្នាចាប់រំលោភ រួចសម្លាប់នារីបុគ្គលិកកាសុីណូ Good luck បាវិត ម្នាក់ និង រំលោភសម្លាប់ភ្ញៀវជនជាតិវៀតណាមម្នាក់ តាមផ្លូវ គឺមាន២ករណីយ៉ាងសាហាវព្រៃផ្សៃ ផ្អេីលអស់មួយប្រទេសនោះ គឺដល់ពេលយកមកកាត់ទោសហេីយ ។
បេីតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាកោះហៅ កំណត់ថ្ងៃបើកសវនាការជំនុំជម្រះទោសជនសង្ស័យ ឈ្មោះ ឆើយ សុជាតិ និងឈ្មោះ ផ្លេក សូនី ឃាតករត់តាក់ស៊ីនៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅសាលកាត់ក្តីនៃសាលាដំបូងខេត្តស្វាយរៀង៕ យឹម សុថាន