ខេត្តតាកែវ៖ នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើមកញ្ឆាចំនួន៦៥០០០ដើម ត្រូវបានកម្លាំងអាវុធហត្ថនៃការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហការជាមួយអាវុធហត្ថស្រុកគិរីវង់ ដុតបំផ្លាញចោលនៅនឹងកន្លែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការអាវុធហត្ថខេត្តតាកែវ។
បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ដើមកញ្ឆាទាំង៦៥០០០ដើម ត្រូវបានរកឃើញនៅចំណុចជ្រោះអូរបែកថ្លាង និងភ្នំវិហារចោន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។
លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញបានដុតបំផ្លាញដើមកញ្ឆាចំនួន៣៨ទីតាំង សរុបចំនួន៦៥០០០ដើម៕