ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ច្រានចោល​បណ្តឹង​ស្រូប​ទោស​ទណ្ឌិត​កែវ​ សារី​ ម្តាយ​ថោង​ សារ៉ាត់​

ចែករំលែក៖

ភ្នំពេញ​៖លោក​ លាង​ សំណាត់​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ច្រានចោល​បណ្តឹង​ស្រូប​ទោស​របស់​ទណ្ឌិត​កែវ​ សារី​ ជាម្តាយ​ជនជាប់ចោទ​ថោង​ សារ៉ាត់​ ។ សាលក្រម​នេះ​ ត្រូវ​បាន​ប្រកាស​ដោយ​កំបាំង​មុខ​ទណ្ឌិត​ កែវ​ សារី​ តែ​ចាត់​ទុក​ថា​ជា​ចំពោះ​មុខ​ ។

ទណ្ឌិត​កែវ​ សារី​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ស្ថាពរ​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​កាន់កាប់​អាវុធ​ខុស​ច្បាប់​ កំណត់​ផ្តន្ទា​ទោស​រយៈពេល​ពីរ​ឆ្នាំ​ និង​ បទ​ជំនួយ​ឥទ្ធិពល​អកម្ម​ កំណត់​ការ​ផ្តន្ទា​ទោស​រយៈពេល​ពីរ​ឆ្នាំ​ ៕ ចេស្តា


ចែករំលែក៖