ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​តូចបុកពីក្រោយម៉ូតូរងរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលប្រាប់ថា កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨​ លើផ្លូវ​២ធ្នូ​ ត្រង់ចំណុច​ ឆ្នេរ​ឯករាជ្យ​ ស្ថិតនៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ តូច០១គ្រឿង​ពណ៌​ ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BB-1566​ បើកបរ​ដោយ​ឈ្មោះ​ ឡេវ​ ម៉េងតាំង​ ភេទ​ ប្រុស​ អាយុ​ ៥៣ឆ្នាំជនជាតិខ្មែរ​ មានទីលំនៅ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ មានទិសដៅ​សណ្ឋាគារ​ឯករាជ្យ​ ឆ្ពោះទៅ​ សណ្ឋាគារ​សុខា​ លុះ​ដល់ចំណុចខាងលើ ​ក៏បាន​បុក​ប៉ះពីក្រោយ​ម៉ូតូ​ ០១គ្រឿង​ដែល​បត់​ឆ្លងកាត់​ផ្លូវ​ ទិសដៅ​ស្របគ្នា​ ម៉ូតូ​ម៉ាក​ HONDA C125 ពណ៌ខ្មៅ​ ​បើកបរ​ដោយ​ឈ្មោះ​ ម៉ាក់​ គឹម​ ភេទ​ ប្រុស​ អាយុ​ ៦១ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​ឌុប​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ កែវ​ ឆឹង​ ភេទ​ ស្រី​ អាយុ​ ៤១ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​​ព្រះសីហនុ​ ។

ជនរងគ្រោះ ឈ្មោះ​ ម៉ាក់​ គឹម​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​បាក់​ជើង​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែក្រុងព្រះសីហនុ​ និងឈ្មោះ​ កែវ​ ឆឹង​ អ្នករួមដំណើរលើ​ម៉ូតូ​ រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែ​ក្រុងព្រះសីហនុ។

រីឯ​វត្ថតាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បីដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖