ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារសួរសុខទុក្ខជនរួមជាតិដូចខាងក្រោម៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ
ថ្ងៃនេះអាកាសធាតុត្រជាក់ល្មម ក្រោយពីភ្លៀងមួយមេធំកាលពីយប់មិញ។ នៅថ្ងៃអាទិត្យទី ២៥ កុម្ភះ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសរើសព្រឹទ្ឋសភានឹងមកដល់។ ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តវិញ (នីតិកាលទី៦) គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ អរគុណបងប្អូនជនរួមជាតិដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា។
ថ្ងៃនេះ ខ្ញុំបានសម្រាកពីការងារខាងក្រៅ ប៉ុន្តែនៅមានកិច្ចការធ្វើជាប្រចាំនៅឯគេហដ្ឋានផ្ទាល់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គឺខ្ញុំសប្បាយរីករាយដែលបានឃើញបងប្អូនជនរួមជាតិរស់នៅសុខស្រួល ហើយខិតខំធ្វើការងារ នឹងប្រកបមុខរបរតូចធំគ្រប់ទីកន្លែងដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕