ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស២នាក់ជាជនអនាថាត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនបញ្ជុន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ ៖ ដោយបាន​ការអនុញ្ញាត​ពីលោក​ឧ​ត្ត​ម​សេនីយ៍​ទោស្នងការរង​ទទួល​ផែន​អន្ដោរ​ប្រវេសន៍ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​នគរបាលប៉ុស្ដិ៍​រដ្ឋបាល​ជ័យជំនះ នៃអធិការដ្ឋានខណ្ឌដូនពេញ និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អនាថា នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ មុខ​ព្រះបរមរាជវាំង កាលពីរសៀល​ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ជាលទ្ធផល​ឃើញ​មាន ឃាត់ខ្លួនបុរសជនបរទេស​២នាក់​ ទី១ឈ្មោះ MARK WILLIAM JOHNSON អាយុ៥២ឆ្នាំ ជនជាតិ​អង់គ្លេស និងទី២-ឈ្មោះ BHALED HASSAN ABDULLAH អាយុ២៧ឆ្នាំ ជនជាតិ​គុយវែត ។

បន្ទាប់មក​កម្លាំង​ការិយាល័យ​បាន​សាកសួរ និង​ត្រួតពិនិត្យ​ឯកសារ​ឃើញថា គ្មាន​លិខិតឆ្លងដែន ហើយ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕ ស តារា


ចែករំលែក៖