ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីម្នាក់ពីបទហិង្សាដោយចេតនា(វាយបណ្តាលឲ្យរបួស)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្រ្តីសង្ស័យ ពីបទ ហិង្សាដោយចេតនា (វាយបណ្តាលឲ្យរបួស) ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១សៀល នៅចំណុចមុខផ្ទះលេខ២៦២ ផ្លូវលេខ៥១ ភូមិទី១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

លោក អ៊ឹម ផល្ពុន នាយកផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួននោះ ឈ្មោះសុខ សាបាន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហ្គេមអីុនធឺណេត មានទីលំនៅផ្ទះលេខ២៦៦ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះហ៊ុន ហេង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២៦២ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវជនសង្ស័យវាយក្រញ៉ៅក្រចករបួសថ្ពាល់ចេញឈាម ។

លោក នាយកផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ ជនសង្ស័យពុំធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ ហើយបច្ជុប្បន្នស្រ្តីសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖