ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកអន្សងនាវ ឃុំណាំតៅ ស្រុកភ្នំស្រុកសម្រេចបាន៣០ភាគរយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញទំនប់ស្ទាក់ទឹក អន្សងនាវ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៣០ភាគរយ ។

គួររំលឹកផងដែរថា ទំនប់ស្ទាក់ទឹក អន្សងនាវ ត្រូវបានបើកដ្ឋានដំណើរការសាងសង់ឡើងវិញ ក្នុងគោលបំណងស្ទាក់ទឹកស្ទឹង ចំនួន ០៣ រួមមាន ស្ទឹងស្រង់ ស្ទឹងក្រសាំង និងស្ទឹងកំពង់ក្រសាំង ដើម្បីបង្វែរទៅរក្សាទុកក្នុងអាងត្រពាំងថ្មផង ប្រើប្រាស់ប្រចាំថ្ងៃផង និងស្រោចស្រពដំណាំកសិកម្មផង ។

ការងារសាងសង់ដែលត្រូវអនុវត្ត រួមមាន ៖

– សាងសង់ផ្លូវចូលទំនប់ប្រវែង ៣.០០០ ម៉ែត្រ

– សាងសង់ឡើងវិញទំនប់ស្ទាក់ទឹក ប្រវែង ១.១០០ ម៉ែត្រ

– សាងសង់សំណង់បង្ហៀរលើទំនប់ប្រវែង ៣០ ម៉ែត្រ ដោយបំពាក់ទ្វារទឹក ០២ សន្លឹក ចំនួន ០១ កន្លែង

– ជីកប្រឡាយ ០១ ខ្សែ ប្រវែង ២.០០០ ម៉ែត្រ ៕


ចែករំលែក៖