ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយដ្ឋានអន្តោប្រវេសន៍ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អញ្ជើញជាអធិបតីភាពដខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន្តសរុប៤៦.៧៧៦គ្រួសារ មនុស្សចំនួន១៧៦.៨១២នាក់ ក្នុងនោះស្រីមានចំនួន ៧៩.៧២៨នាក់ ក្នុងនោះជនបរទេសបែបអន្តោប្រវេសន្តកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន២០,២១៨គ្រួសារ មនុស្ស៧៣.៣៩៧នាក់ ស្រី៣៥.៨៨៨នាក់ មាន០៥សញ្ជាតិ លើ៧ប្រភេទឯកសាររួមមានៈ សៀវភៅស្នាក់នៅចំនួន១៨.៥៨០ក្បាល សៀវភៅគ្រួសារ ចំនួន២.១៧៧ក្បាល សំបុត្រកំណើត ចំនួន១១.៣៣៦ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន២៤១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦.៧២២ប័ណ្ណ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចំនួន៦៣២ក្បាល និងប័ណ្ណសម្គាល់កម្មសិទ្ធអចលនវត្ថុចំនួន៤១ប័ណ្ណ ៕ តាឡឹម


ចែករំលែក៖