ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់បង្រៀនសិចនៅប៉ាតាយ៉ា

ចែករំលែក៖

ប៉ាតាយ៉ា ជាទីក្រុងដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសថៃដែលបានទាក់ទាញ ភ្ញៀវទេសចរបរទេសជាច្រើនឲ្យចូលទៅកាន់ទីនោះ ដោយសារតែវិស័យឧស្សា ហកម្មផ្លូវភេទ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប៉ូលិសថៃ បានចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់ ដែល បានបើកថ្នាក់បង្រៀនតិចនិកសិច ដល់ជន បរទេស ក្នុងនោះមានជនជាតិរុស្ស៊ីផ្ទាល់នៅក្នុងទីក្រុងនេះ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប៉ូលិសថៃឲ្យដឹងថា ក្នុងចំណោមអ្នកដែល បានចាប់ខ្លួន មានឈ្មោះ Alex Lesley ជាបុគ្គលទទួលសារភាពថា «Sex Guru` (គ្រូសិច)»។ លោកធ្លាប់មានភាពល្បីល្បាញ កាលពីឆ្នាំកន្លងទៅ ដោយសារតែមានព័ត៌ មានថា លោកនឹងឈរឈ្មោះបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ២០១៨ ប៉ុន្តែ លោក ក៏បានលុបចោលគម្រោងខាងលើ នេះវិញ។

ក្រុមជនជាតិរុស្ស៊ីខាងលើរងការចោទប្រកាន់ពីបទ ធ្វើការងារនៅក្នុងប្រទេសថៃដោយមិនមានការអនុញ្ញាត មិនសុំច្បាប់ មិនមែនចាប់ដោយសារតែបើកថ្នាក់បង្រៀន សិចនោះឡើយ។ ក្នុងចំណោមជនជាតិ រុស្ស៊ីនោះ មានមួយចំនួនហួសវីសាទៅ ទៀត និង៣នាក់ផ្សេងទៀត ចូលក្នុង ប្រទេសថៃដោយខុសច្បាប់ ពោលគឺគ្មាន លិខិតឆ្លងដែន។

ក្រុមគ្រូបង្រៀនសិចដែលបានចាប់ខ្លួននោះ កំពុងតែបង្រៀនដល់សិស្សជាង៤០នាក់ជាជនជាតិរុស្ស៊ី ទាំងបុរស និងស្ត្រី នៅក្នុងសណ្ឋាគារមួយ នៅទីក្រុងប៉ាតា យ៉ា។ សិស្សដែលចូលរៀន គឺត្រូវបង់ប្រាក់ ប្រមាណ២មឺុនបាត សម្រាប់វគ្គបង្រៀន នីមួយៗ។

មន្ត្រីប៉ូលិសនៅទីក្រុងប៉ាតាយ៉ា លោក Apichai បានលើកឡើងថា «យើងបានចោទប្រកាន់ជនជាតិរុស្ស៊ីទាំង១០នាក់ ពីការរស់នៅប្រទេសថៃលើកកំណត់ វីសា។ ពួកគេបើកសាលាបង្រៀនពីបច្ចេកទេសសិចដល់ជនជាតិរុស្ស៊ី មិនមែនជាការ ហាមប្រាមនោះឡើយ តែមិនសុំច្បាប់ និងរស់នៅដោយខុសច្បាប់ ហួសវីសា ទើបឈានដល់ការឃាត់ខ្លួនបែបនេះ។

ប៉ូលិសថៃបានឲ្យដឹងទៀតថា នៅពេល នេះ តំណាងឯកអគ្គរដ្ឋទូតរុស្សុីនៅទីក្រុងបាងកកបានធ្វើដំណើរទៅកាន់ទីក្រុងប៉ាតាយ៉ា ដើម្បីធានាដល់ពលរដ្ឋទាំង១០ នាក់ខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖