ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៦ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពគាស់ទ្វារផ្ទះពលរដ្ឋចូលលួចយកទ្រព្យសម្បត្តិ បានចំនួន០៣នាក់ រួមទាំងដកហូតបានវត្ថុតាងមកវិញជាច្រើន នៅត្រង់ចំណុចភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវតាមចាប់បក្សពួកបានម្នាក់ទៀតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទេព តុលា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិដំណាក់សង្កែ សង្កាត់ព្រៃកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយឡែកជនសង្ស័យ៤នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ៖ ទី០១ឈ្មោះ ឯម ហ៊ុងគ្រី ហៅ កៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) / ទី០២ឈ្មោះ ស៊ឹម វុទ្ធី ហៅ នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) /ទី០៣ឈ្មោះ យុង សារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) / និងទី០៤ឈ្មោះ វ៉ន មឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គ្មានសារធាតុញៀន)។
នគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា វត្ថុតាងដែលចាប់យករួមមាន ៖ ទី០១.កង់ប្រើអាគុយពណ៌ទឹកប្រាក់មួយ គ្រឿង ទី០២.ទូរទឹកកកពណ៌ប្រផេះ មួយ គ្រឿង ទី០៣. ឆ្នាំដាំបាយអគ្គិសនីមួយ ទី០៤ទូរស័ព្ទដៃម៉ាកណូគាចុចពិលចំនួន០២គ្រឿង ទី០៥សម្ភារៈ ផ្សេងៗមួយចំនួន ទី០៦.ដំបងឈើជ្រុងប្រវែង១១០សង់ទីម៉ែត្រ មួយ ដើម ទី០៧.ចបកាប់ដងដែកប្រវែង១០០សង់ទីម៉ែត្រចំនួន០១ ទី០៨.ដែកបួនជ្រុងប្រវែង១១០ដង់ទីម៉ែត្រ ចំនួន០២ដើម ទី០៩កន្ត្រៃកាត់ដែកមួយ ។
សូមបញ្ចាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារបានរៀបចំអ៊ីវ៉ា់ន់ក្នុងផ្ទះជួលគ្មានលេខខាងលើ រួមមានសម្ភារៈ ប្រើប្រាស់ជាច្រើន មានម៉ូតូចំនួន០២គ្រឿង ទី០១ម៉ូតូម៉ាកអាយខុនពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-2906 / ទី០២ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1C-9702 ហើយបានបិទទ្វារចាក់សោរផ្ទះខាងលើត្រឹមត្រូវ ទើបចេញទៅដើរលេងតាមខេត្ត ។ រហូតដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារបានត្រឡប់មកពីដើរលេងតាមខេត្តវិញ ក៏បានចាក់សោរទ្វារផ្ទះខាងមុខ ស្រាប់តែឃើញ ទ្វារផ្ទះខាងក្រោយ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចគាស់បើកចំហរ ហើយចូលលួចយកទ្រព្យសម្បត្តិ និងសម្ភារៈ ប្រើប្រាស់ផ្សេងៗអស់គ្មានសល់ ហើយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ។ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៦និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ៤នាក់ខាងលើ ជាបន្តបន្ទាប់ ដែលជាអ្នកធ្វើសកម្មភាពនេះផ្ទាល់តែម្ដង ។
បច្ចុប្បន្នជនសងសង្ស័យទាំង៤នាក់ ខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ