ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផល នានាក្នុងវត្តដងទង់ ស្ថិតនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះលោក លឹម សៀងហេង អភិបាលស្ដីទីក្រុងបាវិតបានថ្លែងថា ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសមជ្ឃមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៏ដោយបានទាក់ទាញក្រុមអ្នកវិនិយោគបរទេសក្នុងស្រុកអោយចូលមកដាក់ទុនរកស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយបានស្រូបយកកំលាំងកម្មកររាប់ម៉ីននាក់អោយមានការងារធ្វើមានមុខរបររកស៊ីទទួលបានប្រាប់ចំណូលដើមបីជួយលើកកំពស់ជីវភាពគ្រួសារអោយបានធូរធារនិងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា ជាក់ស្ដែងក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥កន្លែង ដែលមានរោងចក្រសរុប៦០រោងចក្រកំពុងដំណើរការមានបុគ្គលិកកម្មករសរុប៤៥២០២នាក់មានវសណ្ឋាគារនិងការស៊ីណូ១២ទីតាំងនិងមានវត្តចំនួន១៩វត្តមានព្រអសង្ឃ២០៥អង្គមានសាមណេរចំនួន១២២អង្គចំពោះវត្តដងទង់នេះត្រូវបានកសាងឡើងក្នុងឆ្នាំ១៧៥០លើដីទួលភ្លោះបូរាណ៣ទួលខណះឈ្មោះវត្តដងទង់នេអពីដើមកន្លែងទួលនេះមានបញ្ចុះផ្ទាំងថ្មរធំៗជាថ្នាក់ហើយបានដោតនៅដងទង់គឺជានិមិត្តសញ្ញាសម្គាល់ថាជាទីកន្លែងទទួលបានភាពជ័យជំនះលើខ្មាំងសត្រូវគ្រប់ទិសទីនិងជាកន្លែងទទួលបានសុខដុមរមនាហើយមានការសាមគ្គីព្រួតដៃគ្នាដើម្បីការពារគ្រប់ឧបសគ្គផងដែរ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានថ្លែងថា ការរីកចម្រើន និងវិបុលភាពគ្រប់វិស័យក្នុង សម័យតេជោនេះ មិនមែនជារឿងចៃដន្យទេ គឺកើតឡើងដោយការដឹកនាំយ៉ាងត្រឹមត្រូវខាងនយោបាយ ប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោ ទើបកម្ពុជាយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយអ្វីៗទាំងអស់នេះ កើតចេញពីមាតា ៧មករា ឆ្នាំ១៩៧៩។
លោកស្រីបានបន្ថែមថាការដាក់សម្ពោធព្រះវិហារ និងសមិទ្ធផល នានាក្នុងវត្តដងទង់ បាននាពេលនេះគឺជាការផ្តួចផ្តើមសាងសង់ដោយលោកសោម សុធា និងលោកស្រីម៉ម ពិសី ព្រមទាំងបុត្រ និងក្រមការងារចំណាយ ការសាងសង់សរុបសមទ្ធិផលទាំង អស់ជាង១លានដុល្លារ។
លោកស្រីក៏បានថ្លែងផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជន រួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វ បែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់ថា ក្រោយពីប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញនូវវិធាន ការជាច្រើន ក្នុងកិច្ចធ្វើឲ្យប្រសើរឡើង នូវមនុស្ស ផ្លូវ ទឹក ភ្លើង ហើយវិស័យអាណាចក្រ វិស័យពុទ្ធចក្របានរស់ឡើងវិញ ហើយយើងទាំងអស់គ្នាក៏មានសិទ្ធិ និងសេរីភាពគ្រប់បែប យ៉ាងផងដែរ។
យើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និង ព្រះវិហារ -ល- រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូច ដែលយើងទាំងអស់គ្នា បានឃើញមាននាសព្វថ្ងៃនេះ ៕ យឹម សុថាន