ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលនាយកដ្ឋានការពារ បាញ់សម្លាប់ខ្លួនឯងក្នុងអង្គភាព សង្ស័យមានវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ភ្នំពេញ: មន្ត្រីនគរបាលមានឋានៈជាប្រធានរដ្ឋបាលម្នាក់ បានធ្វើអត្តឃាតយកកាំភ្លើង AK 47 បាញ់សម្លាប់ខ្លួនឯងចំនួន២គ្រាប់នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយពុំដឹងមូលហេតុនិងមិនមានអ្នកណាម្នាក់បានដឹងថាគាត់មានវិបត្តិអ្វីឡើយ ។

ការធ្វើអត្តឃាតនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងនាយកដ្ឋានការពារគោលដៅ ដែលមានទីតាំងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រី្តនគរបាលខណ្ឌចំការមនបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ វ័ន ហាក់ អាយុ ៥០ឆ្នាំ មានតួនាទីជាប្រធានផ្នែក រដ្ឋបាល នៃនាយកដ្ឋានការពារ និងមានឋានន្តរសក្តិ វរសេនីយត្រី មានទីលំនៅផ្ទះលេខ ៨ ផ្លូវបេតុង ភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះអាវុធពីរគ្រាប់ ចេញពីបន្ទប់មួយរបស់នាយកដ្ឋានការពារខាងលើ ហើយ ភ្លាមនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងនគរបាលជាច្រើននាក់ដែលកំពុងតែបម្រើការងារជាមួយគ្នា និង កម្លាំងនគរបាលរបស់ នាយកដ្ឋានផ្សេងៗទៀតដែលនៅក្បែរនោះ នាំគ្នាចូលទៅមើល ស្រាប់តែបានប្រទះឃើញបុរសជនរងគ្រោះដេកស្លាប់ផ្ងារក្រោយនៅលើគ្រែពូករបស់គាត់សលាប់បាត់់ទៅហើយជាមួយនឹងឈាមហូរជោកជាំពេញគ្រែនិងឃើញឃើញមានកាំភ្លើងម៉ាក AK 47 មួយដើមនៅក្បែរសាកសពទៀតផង ។

ពាក់ព័ន្ធទៅនឹងករណីបាញ់សម្លាប់ខ្លួនឯងរបស់មន្ត្រីនគរបាលខាងលើនេះ ដែរមិនមានអ្នកណាម្នាក់បានដឹង ពីមូលហេតុអ្វីឡើយ តែបើតាមមន្ត្រីនៅក្នុងអង្គភាពជាមួយគ្នាបានបង្ហើបឲ្យដឹងថាជនរងគ្រោះមានជំងឺផ្លូវចិត្តហើយធ្លាប់ត្រូវបានវៀតណាម បានបញ្ជូនត្រឡប់មកប្រទេសវិញនៅពេលលោកទៅរៀននៅប្រទេសវៀតណាម បានច្រើនខែដែរហើយនោះ ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យ និង កោសល្យវិច័យទៅលើសាកសព ឃើញថាជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន ទើប ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ស តារា

ជនរងគ្រោះដែលបាញ់ប្រហារខ្លួនឯង

 


ចែករំលែក៖