ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ ឃាត់ខ្លួនចោរលួចរថយន្តម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៦និង៤០នាទីព្រលប់ បានធ្វេីការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ ទឹកមាស ឆ្នាំផលិត១៩៩៧ ពាក់ស្លាកលេខភ្នំពេញ២M-២៨៩៥ នៅចំណុច យានដ្ឋានជួសជុលរថយន្តយីហោ ខ្លាឃ្មុំ ដីឡូតិ៍លេខ ២៥B ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជនសង្ស័យបានធ្វើសកម្មភាព លួច កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០០,០០នាទី នៅចំណុចភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ម៉ាន សតើត ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែ-ចាម មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ ៖ រថយន្តម៉ាក Camry ពណ៌ ទឹកមាស ឆ្នាំផលិត១៩៩៧ លេខតួ៧៤៨៩៧៦ លេខម៉ាស៊ីន ៦០៨០០៣៦ ពាក់ស្លាកលេខភ្នំពេញ២M-២៨៩៥ ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ឹម ប៊ុនហួរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរស្មៀនឃុំជ្រាប់ស្នាក់នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យបានបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ធំ ដេីម្បីចាត់ការតាមនិតិវិធី ៕ ស តារា


ចែករំលែក៖