លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហមនឹង អាចរកប្រាក់ចំណូលបាន1,76 លានផោន(៤០ម៉ឺនដុល្លារ)ក្នុងរយៈ ពេលតែ៤ថ្ងៃប៉ុណ្ណោះក្នុងពេលប្រកួត World Cupនៅក្នុងប្រទេសរុស្ស៊ី ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានចុះកុងត្រាជាមួយនឹងទូរទស្សន៍ព័ត៌មាន អន្តរជាតិរុស្ស៊ី RT ដែលជាប៉ុស្តិ៍ មិនទទួលបានសិទ្ធិផ្សាយ World Cup នោះទេ។
បើយោងតាមកិច្ចសន្យាលោក Jose Mourinho នឹងត្រូវធ្វើការវិភាគ និងប្តល់យោបល់មួយចំនួនពីការប្រកួតបាល់ទាត់នៅលើបុស្តិ៍ RTនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី ក្នុងរយៈពេល៤ថ្ងៃដំបូងនៃព្រឹត្តការណ៍ World Cup។ ចំពោះថ្ងៃចុងក្រោយវិញដែលជា ថ្ងៃប្រកួតផ្តាច់ព្រ័ត្រលោក Jose Mourinho គ្រាន់តែធ្វើរឿងដដែលនេះតាមរយៈ ផ្កាយរណបភ្ជាប់ពីទីក្រុង Manchester របស់អង់គ្លេសប៉ុណ្ណោះ ៕ ដេវីត